en     km
en     km

ប្រធានាធិបតី​វៀតណាម​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រុ​ស្ស៊ី​ និង​បេឡា​រុស​

Share

ប្រធានាធិបតីវៀតណាម Tran Dai Quang ចាប់ធ្វើទស្សនកិច្ច រយៈ ៧ថ្ងៃ ទៅប្រទេសរុស្ស៊ី និងបេឡារុសនៅថ្ងៃទី ២៦មិថុនា ដោយសំដៅការពង្រឹងគោលនយោបាយការបរទេសវៀតណាម ជាមួយប្រទេសនៅអឺរ៉ុបទាំង ២នេះ កាន់តែរឹងមាំ។

ប្រធានាធិបតីវៀតណាម Tran Dai Quang ។
ប្រធានាធិបតីវៀតណាម Tran Dai Quang

ទំហំពាណិជ្ជកម្មវៀតណាម និងរុស្ស៊ីបានកើនឡើង ២ពាន់ ៧រយលានដុល្លារ នៅឆ្នាំ២០១៦ ។ ប្រទេស២នេះ ថ្វីបើមួយនៅអឺរ៉ុបមួយនៅអាស៊ី ប៉ុន្តែមានក្រុមប្រឹក្សាសេដ្ឋកិច្ចរួមគ្នា។ រុស្ស៊ីក្លាយជាប្រទេសទី២៣ ក្នុចំណោមប្រទេស ១១៦ ដែលមានគម្រោងវិនិយោគនៅវៀតណាម នូវទឹកប្រាក់១ពាន់ ១រយលានដុល្លារ។ ចំណែកវិស័យទេសចរណ៍វិញ ពលរដ្ឋរុស្ស៊ី មកធ្វើទេសចរណ៍ ៤សែន ៣ម៉ឺននាក់ ជាលំដាប់ថ្នាក់លេខ ១០។

ចំណែកការធ្វើទស្សនកិច្ចនៅប្រទេសបេឡារុស លោក Tran Dai Quang នឹងធ្វើជាអធិបតីក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ តាមទីភ្នាក់ងារសារព័ត៌មាន VNA ពលរដ្ឋវៀតណាមជាអ្នកជំនាញកិច្ចការសំណង់ ចំនួន ៦០០នាក់កំពុងធ្វើការនៅប្រទេសនេះ។

ទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម នៅប្រទេសអឺរ៉ុបទាំង២ នេះ ត្រូវបាន ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ មួយ សំដៅធ្វើឱ្យមិត្តភាពកាន់តែរឹងមាំ និងកក់ក្ដៅថែមទៀត ៕ប្រភពៈVNA

 

Share

Image
Image
Image