en     km
en     km

មេដឹកនាំ​អា​មេ​រិ​ក​ និង​ឥណ្ឌា​ហៅ​កូរ៉េ​ខាងជើង​ថា​ជា​រដ្ឋ​គំរាមកំហែង​ពិភពលោក​ដ៏​ធ្ងន់ធ្ងរ​

Share

ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិន្ទ ត្រាម៉ូឌី ដែលបានជួបគ្នានៅសេតវិមានកាលពីថ្ងៃម្សិលមិញ បានហៅកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ថា ជាការគំរាមកំហែងដ៏ធ្ងន់ចំពោះសន្ដិភាពពិភពលោក។

trump

ការថ្លែងរបស់មេដឹកនាំទាំងពីរនេះ ក៏ស្របពេលដែលស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ដែលមើលទៅនឹងទៅរកការផ្ទុះសង្គ្រាម មិនខានឡើយ។ ទាំងលោក ដូ ណាល់ត្រាំ និង លោក ណារិន្ទ ត្រាម៉ូឌី បានសន្យារួមគ្នាប្រយុទ្ធប្រឆាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយបង្ខំអោយប្រទេសនេះ ទទួលខុសត្រូវ ប្រសិនបើមានសង្គ្រាមកើតឡើង។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ដែលសេតវិមានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ ទី២៦ មិថុនា ។

លោក ដូណាល់ត្រាំ រយៈពេលចុងក្រោយនេះបានស្វះស្វែងរកការគាំទ្រពីប្រទេសជាច្រើន ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរខាងជើង។ តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានប្រកាសជាឯកតោភាគីថា ខ្លួននឹងវាយប្រហារកូរ៉េខាងជើងប្រសិនបើដំណាក់កាលនៃសង្គ្រាមលើឧបទ្វីបកូរ៉េផ្ទុះឡើង៕

 

Share

Image
Image
Image