en     km
en     km

កូនប្រុស លោក ទៀ បាញ់ ឡើងធ្វើជាអភិបាលរងខេត្តសៀមរាប

Share

រាជរដ្ឋាភិបាលបានតែងតំាំងកូនប្រុសរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ គឺ លោក ទៀ សីហា ជាអភិបាល រងខេត្តសៀមរាប។ បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី ២០ មិថុនា បានតែងតាំង លោក ទៀ សីហា ជាអភិបាល រងខេត្ត សៀមរាប ដែលមានឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខបី ជំនួសលោក គឹម ឆៃ ហៀង។ បើតាមអនុក្រឹត្យដដែលបានផ្ទេរភារកិច្ច លោក គឹម ឆៃ ហៀង ត្រូវផ្ទេរដំណែងពីអភិបាលរងខេត្តសៀមរាបមកជាមន្ត្រី គ្រប់គ្រងរដ្ឋបាលនៃ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាក្របខណ្ឌ័ចាស់របស់លោក។

គឺ លោក ទៀ សីហា ជាអភិបាលរងខេត្តសៀមរាប។
គឺ លោក ទៀ សីហា ជាអភិបាលរងខេត្តសៀមរាប។

កាលពីថ្មីនេះ រដ្ឋាភិបាលក៏បានតែងតំាំង អភិបាលក្រុង និងអភិបាលខេត្តថ្មី។ ក្នុងនោះ លោក ឃួង ស្រេង ត្រូវបានតែងតំាង ជាអភិបាលរាជធានីភ្នំពេញ ជំនួស លោក ប៉ា សុជាតិវង្ស។ លោក គួច ចំរើន ត្រូវបានតែងតំាងជាអភិបាលខេត្តថ្មី ខេត្តកំពង់ ចាម និង លោកស្រី មិថុនា ភូថង កូនជាអភិបាលខេត្តកោះកុង។

លោកស្រី មិថុនា ភូថង គឺជាកូនស្រីបង្កើតរបស់លោក សាយ ភូថង ដែលជាអតីតអភិបាលខេត្តកោះកុងនេះដែរ៕

Share

Image
Image
Image