en     km
en     km

ភូមា​៖​លោកស្រី ​អង់ ​សាន​សូ​ជី ​និង​មេដឹកនាំ​ផ្ដាច់​ការ​ថា​ន់​ស្វេ​ក្លាយជា​វីរជន​នៃ​ការ​ផ្សះផ្សា​ជាតិ​(មានសំឡេង)

Share

លោកស្រី អង់ សានសូជី ជាមេដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញជាងគេនៅភូមា ត្រូវបានមេដឹកនាំផ្ដាច់ការ ឧត្តមសេនីយ៍ថាន់ស្វេ ហៅមកជួបដោយផ្ទាល់ ដើម្បីពិភាក្សាអំពីការផ្សះផ្សាជាតិ ឱ្យបានមុនការបោះឆ្នោតកាលពី ថ្ងៃ៨វិច្ឆិកា២០១៥។ លោកស្រីបានជួបមេដឹកនាំយោធារូបនេះ ៤ដង ហើយទីបំផុតប្រទេសភូមាដែលហែកហួរដោយការបែកបាក់ជាតិក៏បានជួបកុសល្យល្អ មានការបង្រួបបង្រួមជាតិមកដល់សព្វថ្ងៃនេះ ។

តាមរយៈការយោគយល់គ្នានេះ បាននាំឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី កាលពីថ្ងៃទី៣០ មិនា ឆ្នាំ២០១៦ ក្រោមទិដ្ឋភាពមួយដែលសហគមន៍មានការកោតសរសើរយ៉ាងខ្លាំងដោយចាត់ទុក លោក ថាន់ ស្វេ លោកថេន សេន និង លោក សូជី ស្រីជាវិរជននៃប្រទេសភូមា។ លោកនួន បូរិន ជូនសេចក្ដីអធិប្បាយ៖

pumar

បើគេនិយាយពីកាផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ គឺ គេត្រូវគិតទៅរកការផ្សះផ្សាជាតិជាប្រវត្តិសាស្ត្រ នៅប្រទេសភូមាដែលប្រទេសអតីតតរបបសឹកនេះ បានប្រែមុខមាត់ពីនយោបាយភពខ្មៅមករកទិដ្ឋភាពនយោបាយមួយភ្លឺថ្នាប្រកដដោយការផ្សះជាតិក្រោម ការផ្ទេរអំណាចដោយរលូត និងសន្តិវិធី ដែលពួកយោធាព្រមប្រគល់អំណាច ឱ្យ ក្រុមអ្នកប្រជាធិបតេយ្យដឹកនាំដោយ លោកស្រី អង់ សានសូជី។

នៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃការបោះឆ្នោតសភាចូលមកដល់នៅថ្ងៃទី ៨ វិច្ឆិកា ប្រមុខក្រុមប្រឹក្សាយោធា ដែលគេហៅថា បុរសខ្លាំងភូមាឧត្តមសេនីយ៍ ថាន់ ស្វេ បានហៅលោកស្រី សូជី ថា ជាវីរនារីតែមួយគត់នៃអនាគតមេដឹកនាំភូមា។

ពាក្សសម្ដីរបស់លោក ថាន់ សេ្វ បាននាំឱ្យពួកយោធា និងថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជា អតីតប្រធានាធិបតីថេន សេន គឺភ្លាមៗក៏បានសាទរលោកស្រី សូជី ដោយសន្យាផ្ទេរអំណាចទៅឱ្យមេបក្សប្រឆាំងនេះ ដោយសន្តិវិធី។

នៅថ្ងៃទី ៣០ មិនា ឆ្នាំ២០១៦ ក៏មានការផ្ទេរអំណាចគឺលោក ថេន សេន ទៅឱ្យលោកស្រី អង់ សានស៊ូជី ដោយសន្ដិវិធី ហើយឧត្ដមសេនីយ៍ ថាន់ ស្វេ ក៏បានចេញសេចក្ដីថ្លែងការណ៍សាទរការផ្សះផ្សាជាតិមួយនៅក្រោមទិដ្ឋភាពនៃក្រសែភ្នែកពលរដ្ឋភូមាជាច្រើនសិបលាននាក់ និងសហគមន៍អន្ដរជាតិ ភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីតែប្រទេសចិនដែលមានឥទិ្ធពលលើរបបសឹកក៏សាទរចំពោះការផ្លាស់ប្ដូរអំណាចរដ្ឋនៅភូមាផងដែរ។

ការបង្រួបបង្រួមជាតិមិនបានប្រែក្លាយជាការសងសឹកនោះទេ

រូបលោកស្រី អង់ សានស៊ូជី នៅក្នុងលំនៅឋានរបស់ខ្លួន ដែលយោធាបានចាប់ឃុំខ្លួន។
រូបលោកស្រី អង់ សានស៊ូជី នៅក្នុងលំនៅឋានរបស់ខ្លួន ដែលយោធាបានចាប់ឃុំខ្លួន។

ពលរដ្ឋភូមាបើទោះជាលំបាកវេទនា ដោយសារការរស់នៅក្រោមរបបសឹកក៏ដោយ ប៉ុន្ដែពួកគេបានសម្រេចចិត្តរួមគ្នា ថា មិនប្រែក្លាយរឿងអតីតដ៏ឈឺចាប់ទៅជាការសងសឹកអ្នកចាញ់នោះទេ ។ពលរដ្ឋភូមាបានសន្យាដូចនេះ គឺស្របពេលដែលបានលឺ បានឃើញថា ឧត្ដមសេនីយ៍ ថាន់ ស្វេ បានសម្រេចបោះបង់អំណាចអតា្តធិបតេយ្យរបស់ខ្លួន ដោយតំកល់ផលប្រយោជន៍ជាតិជាធំ ហើយសម្រេចអោយថ្នាក់ក្រោមរបស់លោកទាំងអស់ត្រូវរួមគ្នាផ្ទេរអំណាចសមរម្យមួយទៅអ្នកឈ្នះ គឺ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អង់ សានស៊ូជី ។

ការបោះឆ្នោតថ្ងៃទី ៨វិច្ឆិកា ឆ្នាំ២០១៥ គណបក្សនេះបានឈ្នះឆ្នោតលើគណបក្សយោធានិយម ដោយសម្លេងឆ្នោតភ្លុកទឹកភ្លុកដីធ្វើអោយមានការប្រែប្រួលអំណាចរដ្ឋជាប្រវត្តិសាស្ដ្រពុំធ្លាប់មានរយៈពេលជាង ២ទសវត្ស។

លោកស្រី អង់ សានស៊ូជី ដែលជាប់ឃុំខ្លួននៅក្នុងផ្ទះរយៈពេល ១៥ឆ្នាំ មិនបានថ្លែងពាក្យមួយម៉ាត់ ការសងសឹកទៅលើអ្នកចាញ់ម្ដងណាឡើយ។ មិនតែប៉ុណ្ណោះ លោកស្រីបានអំពាវនាវអោយអ្នកគាំទ្រលោកស្រី និងអ្នកគាំទ្រគណបក្សត្រូវប្រកាន់ខ្ជាប់ធម៌អហិង្សា បោះបង់ចោលរឿងរ៉ាវអតីតកាល ហើយចាប់យកទំព័រប្រវត្តិសាស្ដ្រថ្មីនៃការផ្សះផ្សាជាតិដោយទូលំទូលាយ។

ដោយមើលឃើញពីការរស់នៅដោយភាពឯកោនៅលើឆាកអន្ដរជាតិ និងតំបន់ពួកយោធាក៏ចាប់ផ្ដើមធ្វើកំណែទម្រង់របស់ខ្លួន ដោយសម្រេចបែងចែកអំណាចជាមួយក្រុមប្រឆាំង តាមការកំណត់ដោយរដ្ឋធម្មនុញ្ញ ។

ទំនងដោយសារតែមានជន្ទល់ដើម្បីចុះពីអំណាចដូចនេះហើយមើលទៅ បានជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅរកការផ្សះផ្សាគ្នាបានរវាងគូបដិបក្ស ហើយសម្រាប់លោកស្រី អង់ សានស៊ូជី ខ្លួនលោកស្រីផ្ទាល់ ទោះបីជារងការឃុំខ្លួនជាច្រើនឆ្នាំក៏ដោយ ក៏លោកស្រីមិនបានរម្លឹកពីការដាក់ទណ្ឌកម្មពីពួកយោធាមកលើលោកស្រីនោះទេ។

ទីបំផុត លោកស្រី អង់ សានស៊ូជី លោក ថេន សេន បុរសខ្លាំងថាន់ ស្វេ ក្លាយជាវីរជននៃប្រជាជនភូមាមកដល់ពេលនេះ ខណៈការសងសឹក គុំគួន បានរលាយដូចអំបិលត្រូវទឹក។ ភូមា បានក្លាយជាប្រទេសមួយដែលឈានមុខគេ នៅអាស៊ីអាគ្នេយ៍ ក្នុងការផ្សះផ្សាជាតិ ពីរបបអត្តាធិបតេយ្យ មករករបបប្រជាធិបតេយ្យក្រោម ការដឹកនាំរបស់ក្រុមអ្នកប្រជាធិបតេយ្យ និយមមកដល់សព្វថ្ងៃនេះ។

ហេតុអ្វីបានជា ភូមា មានការផ្សះផ្សាជាតិ ?

ភូមាមានព្រំដែនជាប់នឹងប្រទេសចិន ។ ភូមាកាលពីនៅក្រោមរបបសឹកត្រូវបានមើលឃើញថា ជារដ្ឋអធិបតេយ្យមួយនៅក្នុងសមាគមអាស៊ាន ដែលជាកូនចឹងប្រទេសចិន ហើយ ជំពាក់ បំណុលចិនរាប់រយលានដុល្លារ ។

អ្វីជាការសំអាងនោះ គឺនៅពេលសហគមន៍អន្តរជាតិ ហ៊ុំព័ន្ធសេដ្ឋកិច្ច គឺមានតែចិនមួយគត់ មានទំនាក់ទំនងជាមួយ របបនេះ ហើយ រាល់ការអភិវឌ្ឍ គឺជាសមិទ្ធផល មិនអាចភ្លេចបានពីការចូលរួម ជួយពីប្រទេសចិន។ ខណៈ មានការហំព័ន្ធសេដ្ឋកិច្ចចិន កាន់តែ ពង្រឹងឥទ្ធិពលរបស់ខ្លួន លើរបបសឹក ។ តែនៅពេលដឹងថា ចរន្តផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតទំនងជាចៀសមិនរូច ចិន ក៏បានទម្លាក់ភាពមានះរបស់ខ្លួនបន្តិចម្ដងៗហើយ ទីបំផុត សម្រេចអញ្ជើញលោកស្រីប្រមុខបក្សប្រឆាំង អង់ សានស៊ូជីទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ។

ទស្សនកិច្ចនេះ ហើយនាំឱ្យពួកយោធា គិតថា ត្រូវតែបង្រួបបង្រួមជាមួយលោកស្រីដោយនាំឱ្យមានការយោគយល់គ្នាដ៏ទូលំទូលាយ។សរុបសេចក្ដីទៅចិន គិតពីផលប្រយោជន៍របស់ខ្លូនទាន់ពេលវេលា ហើយបន្តរក្សាបានឥទ្ធិពលលើប្រទេសភូមា មកទល់ពេលនេះ តែតិចតួចបំផុត មិនដូចកាលពីរបបសឹកនោះទេ។ មកដល់ពេលនេះ នៅភូមា គ្មានទេ «សុភាសិត ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោច ស៊ីត្រី » ។ គ្មានទេ គំនុំនយោបាយ ៕

Share

Image
Image
Image