en     km
en     km

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​

Share

ក្រុងញ៉ូដេលី៖ មេដឹកនាំប្រទេសឥណ្ឌា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងសប្តាហ៏នេះ ដែលជាជំនួបដំបូងជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ សំដៅពង្រឹងចំណងមិត្តភាពទ្វេភាគី។

នាយករដ្ឋមន្រ្ដីឥណ្ឌា លោកNarendra Modi ។ រូភាពពីwww.yolprom.com
នាយករដ្ឋមន្រ្ដីឥណ្ឌា លោកNarendra Modi ។ រូបភាពពីwww.yolprom.com

ជំនួបនេះ ក្រោយពីប្រទេសទាំង២នេះ ដកខ្លួនចេញពីកិច្ចព្រមព្រៀងធាតុអាកាស។

ការពិនិត្យទំនាក់ទំនងរវាងក្រុងញូវដែលី និងទីក្រុងវ៉ាស៊ីនតោន ក្រោមតំណែងរបស់លោក Trump ខណៈប្រទេសឥណ្ឌាបានស្វែងរកការវិនិយោគនិងពាណិជ្ជកម្មបរទេសកាន់តែច្រើនជាមួយបណ្តាប្រទេសលោកខាងលិច។

នាយករដ្ឋមន្ត្រី Narendra Modi សន្យាប្តេជ្ញា ធ្វើការជាមួយ លោកត្រាំ។ ក៏ប៉ុន្តែ ឧបសគ្គ និងបញ្ហារបស់ប្រទេសឥណ្ឌានោះ គឺ ការធ្វើពាណិជ្ជកម្ម និងទិដ្ឋាការសម្រាប់ជនជាតិឥណ្ឌាដែលមានបំនងក្នុងការចង់ទៅធ្វើការនៅសហរដ្ឋអាមេរិក។

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាធ្វើឡើងបន្ទាប់ពី នាយករដ្ឋវៀតណាម ង្វៀន ចុងភុក បានទៅជួបលោក ដូណាល់ត្រាំកាលពីថ្មីៗនេះ ដែលជំនួបនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា អាមេរិកបន្តពង្រឹងឥទ្ធិពលខ្លួនកាន់តែខ្លាំងនៅអាស៊ី ដើម្បីធ្វើឱ្យមានតុល្យភាពជាមួយមហាអំណាចចិនដែលកំពុងទន្ទ្រានកាន់កាប់ សមុទ្រចិនខាងត្បូង៕ CNA

 

Share

Image
Image
Image