loader

រដ្ឋាភិបាល​ជប៉ុន​ប្រាប់​ប្រជាជន​របស់​ខ្លួន​ឲ្យ​ស្វែងរក​ទី​សុវត្ថិភាព​

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាន ប្រកាសផ្សព្វផ្សាយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍នៅព្រឹកថ្ងៃចន្ទ ទី២៦ មិថុនានេះ ដោយប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនត្រូវស្វែងរកទីសុវត្ថិភាព និង បំពាក់ឧបករណ៍ការពារអាវុធគីមី ករណីការវាយប្រហារណាមួយដោយកាំជ្រូចពីសំណាក់កូរ៉េខាងជើង។
jappenបណ្ដាញផ្សាយព័ត៌មាន តេឡេក្រាម បានចុះផ្សាយថា សេចក្ដីប្រកាសព័ត៌មានធ្វើឡើងតាមកញ្ចក់ទូរទស្សន៍នោះគឺមានរយៈពេល ៣០វិនាទីប៉ុណ្ណោះ ពោលគឺភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើការបាញ់សាកល្បង កាំជ្រូវង់ប្រតិបត្ដិការឆ្ងាយនៅថ្ងៃចន្ទ នេះ ឬក្នុងពេលឆាប់ៗខាងមុខនេះ។

កន្លងមកកាំជ្រូចដែលកូរ៉េខាងជើងបានបាញ់សាកល្បង បានធ្លាក់ចូល សមុទ្រជប៉ុន ដែលគេព្យាករណ៍ថា កាំជ្រូចនេះអាចបាញ់ដល់ទីក្រុងតូក្យូទៀតផង ។

កាលពីថ្ងៃម្សិលមិញ រដ្ឋាភិបាលជប៉ុនបានផ្សព្វផ្សាយថា ប្រព័ន្ធផ្សាយរណរបស់ខ្លួនចាប់បានរូបភាពនៃការរៀបចំបាញ់កាំជ្រូចវង់ប្រតិបត្ដិការ ឆ្ងាយមួយលើកទៀតរបស់កូរ៉េខាងជើង ហើយសកម្មភាពនោះគឺបន្ទាប់ពីគេឃើញរូបភាពនៃការអូសម៉ាស៊ិនរ៉ូកែត ដាក់នៅគោលដៅ នៃការបាញ់រួចរាល់អស់ហើយ។

កូរ៉េខាងជើងបានអះអាងថា កាំជ្រូចប្រភេទថ្មីមួយទៀតនេះ គឺឈ្មោះ វ៉ាងសុង វាអាចរត់បានចំងាយ ១៣១២ ម៉ាយ ដែលវាអាចបាញ់ទៅដល់ទឹកដីជប៉ុន។ យ៉ាងណាក៏ដោយការប្រកាសព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានគេមើលឃើញនៅតាមកញ្ចក់ទូរទស្សន៍ចំនួន ៤៣ស្ថានីយ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x