en     km
en     km

ប៉ា​គី​ស្ថាន​ ៖​ ស្លាប់​ ១៣៩​នាក់​របួស​ជាង​ ១០០​នាក់​ដោយសារ​ឆេះ​ស៊ី​តែ​ន​ដឹក​សាំង​

Share

ប៉ាគីស្ថាន៖ សាក្សី និងមន្ដ្រីប៉ាគីស្ថានបាននិយាយថា មនុស្សស្លាប់យ៉ាងតិច ១៣៩នាក់ និងរងរបួសជាង ១០០នាក់ ដោយសារតែការឆេះស៊ីតែន ឡានដឹកសាំង ដ៏ធំមួយនៅចំកណ្ដាលហ្វូងមនុស្សកំពុងកុះកុញ។
pakistanសក្សីបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃទី២៥ មិថុនា គឺនៅចំពេលដែលប៉ាគីស្ថាន ដែលកាន់សាសនាមូស្លីមប្រារព្ធពីធីបញ្ចប់បុណ្យរ៉ាម៉ាដន។

ស៊ីតែនដែលឆេះនោះគឺផ្ទុកសាំង ៤ម៉ឺនលីត្រ រថយន្ដដឹកសាំងនេះបើកចេញពីក្រុង ការ៉ាជី ទៅកាន់ក្រុង ឡាហ៊ ដោយឆ្លងកាត់ហ្វូងមនុស្សហើយមួយរំពេចកង់របស់ឡានបានផ្ទុះបែក។ នេះបើយោងតាមសាក្សី ដែលស្ថិតនៅកន្លែងកើតហេតុ។ ក្រុមប៉ូលីសបាននិយាយថា អ្នករងរបួសបានទៅព្យាបាលនៅមន្ទីរពេទ្យនៅក្បែរៗនោះ។

យ៉ាងណាក៏ដោយមិនមានការអះអាងណាមួយ ថាកើតឡើងដោយសារអំពើភេរវកម្មអ្វីឡើយ បើទោះបីជាប្រទេសនេះ ពពេញទៅដោយការវាយប្រហារគ្រាប់បែកអត្ដឃាតក៏ដោយ៕

Share

Image
Image
Image