en     km
en     km

ស្លាប់​៩​នាក់​ បាត់​ខ្លួន​ជិត​ ៣០​នាក់​ ដោយសារ​លិច​សាឡា​ង​នៅ​កូ​ឡុំ​ប៊ី​

Share

កូឡុំប៊ី៖ ប៉ូលីសបានិយាយថា យ៉ាងហោចណាស់មនុស្ស ០៩នាក់បានស្លាប់ និងមនុស្ស ២៨នាក់បាត់ខ្លួន ដោយសារតែសាឡាងដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅពេលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគឦសាន នៃប្រទេសកូឡុំប៊ី។
hdសេចក្ដីរាយការណ៍បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅក្បែរតំបន់ទេសចរណ៍ ហ្គូតាប៉េ នៅថ្ងៃអាទិត្យ ទី២៥ មិថុនា។

អ្នកដំណើរនៅលើសាឡាងនោះ មានប្រហែលជា ១៥០នាក់។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីស្រង់អ្នកដំណើរពីទឹកហើយក្រុមជួយសង្គ្រោះបាន ស្វះស្វែងរកអ្នកដែលបាត់ខ្លួន៕ BBC

Share

Image
Image
Image