កូឡុំប៊ី៖ ប៉ូលីសបានិយាយថា យ៉ាងហោចណាស់មនុស្ស ០៩នាក់បានស្លាប់ និងមនុស្ស ២៨នាក់បាត់ខ្លួន ដោយសារតែសាឡាងដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅពេលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគឦសាន នៃប្រទេសកូឡុំប៊ី។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅក្បែរតំបន់ទេសចរណ៍ ហ្គូតាប៉េ នៅថ្ងៃអាទិត្យ ទី២៥ មិថុនា។
អ្នកដំណើរនៅលើសាឡាងនោះ មានប្រហែលជា ១៥០នាក់។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីស្រង់អ្នកដំណើរពីទឹកហើយក្រុមជួយសង្គ្រោះបាន ស្វះស្វែងរកអ្នកដែលបាត់ខ្លួន៕ BBC
Post Views: 201