en     km
en     km

​អាជ្ញាធរ​បិទផ្លូវ​ខាង​មុខ​វត្ត​ចាស់​ ឃា​ឃាំង​ការ​ហែរ​ក្បួន​របស់​ខ្មែរ​កម្ពុជា​ក្រោម​

Share

ភ្នំពេញ៖ អាជ្ញាធរបានសម្រេចបិទផ្លូវនៅខាងមុខវត្តពោធិយារាម ហៅវត្តចាស់ ដែលនៅខណៈនោះ សមាគមខ្មែរកម្ពុជាក្រោមប្រមូលផ្ដុំគ្នា ដាក់ញត្តិទៅរដ្ឋសភា ដើម្បីឱ្យស្ថាប័ននេះ បង្កើតទិវាមួយ គឺ ៤មិថុនា ជាថ្ងៃត្រូវរំលឹកការដែលបារាំងកាត់ដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រង។

khmer-krom

បើតាមអ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុស្ដ្រី អាជ្ញាធរបានបិទផ្លូវ ឆ្លងកាត់ខាងមុខវត្តចាស់ នៅម៉ោងប្រមាណជា ៨ព្រឹក ហើយមូលហេតុមិនអោយមានការហែក្បួនទៅកាន់រដ្ឋសភា ព្រោះតែខ្លាចស្ទះចរាចរណ៍ ។

khmer-ruom-ok

សាលារាជធានីបាននិយាយថា សមាគមខ្មែរកម្ពុជាក្រោមអាចប្រមូលផ្ដុំគ្នានៅវត្តចាស់ តែមិនអនុញ្ញាតឱ្យមានការហែក្បួនអ្វីឡើយ។ ក្នុងពិធីរម្លឹកខួប ៦៨ ឆ្នាំ នៃការបាត់បង់ទឹកដីទៅប្រទេសវៀតណាមដោយសារអាណានិគមបារាំង កាត់ឱ្យវៀតណាមគ្រប់គ្រងនៅឆ្នាំ ១៩៤៩ នោះ សមាគមខ្មែរកម្ពុជាក្រោម បានអះអាងថា ពួកគេដាក់ញត្តិទៅរដ្ឋសភា ដើម្បីឱ្យស្ថាប័ននេះ ដល់សេរីភាពឱ្យខ្មែរបានដឹងថា ថ្ងៃទី ៤មិថុនា ជាថ្ងៃដែលចងចាំជាផ្លូវការចំពោះប្រវតិ្តសាស្ដ្រខ្មែរទាក់ទងនឹងរឿងដែនដីកម្ពុជាក្រោមនេះ៕

Share

Image
Image
Image