en     km
en     km

ប្រធានាធិបតីចិននឹងចូលរួមពិធីរំលឹកខួបដែលអង់គ្លេសប្រគល់ហុងកុងឱ្យចិន

Share

ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ជាក់នៅពីថ្ងៃអាទិត្យទី ២៥ នេះថា លោក ស៊ីជីនពីង (Xi Jinping) ប្រធានាធិបតី ចិន នឹងធ្វើទស្សនកិច្ចទៅទីក្រុង ហុងកុង នៅសប្តាហ៍នេះ ដើម្បីចូលរួមប្រារព្ធខួបលើកទី ២០ ឆ្នាំនៃការប្រគល់ត្រឡប់ ទឹកដី ហុង កុង ដែលអាណានិគមនិយមអង់គ្លេសកាន់កាប់មកឱ្យប្រទេសចិនវិញ។ សកម្មជនគាំទ្រលទ្ធិប្រជាធិប តេយ្យ ហាក់អាក់ អន់ចិត្តយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិននេះ។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង(Xi Jinping) ។
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង(Xi Jinping) ។

ការមកកាន់ទឹកដីនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅទីក្រុង ហុងកុង ចាប់តាំងពីប្រធានបក្ស កុម្មុយនិស្តបានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៣ ។

លោកស៊ីនឹងនៅក្នុងទីក្រុងនេះចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបនៃការប្រគល់ទឹកដីដែល បានប្រព្រឹត្តទៅកាលថ្ងៃទី ១ ខែកក្កដាឆ្នាំ ១៩៩៧ ។

ទីក្រុង ហុងកុង ត្រូវបានប្រគល់ឱ្យប្រទេសចិន ដោយអាណានិគមចក្រភពអង់គ្លេស នៅឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលត្រូវបានបង្កើតឡើងដើម្បីការពារសេរីភាព និងរបៀបរស់នៅរបស់ពួកគេអស់រយៈពេល ៥០ ឆ្នាំ៕ប្រភព៖CNA

Share

Image
Image
Image