loader

ក្រុមក្មេងទំនើងឥណ្ឌាមួយក្រុមសម្លាប់អ្នកកាន់សាសនាឥស្លាមដែលបរិភោគសាច់គោ

ឥណ្ឌា ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌា បន្ទាប់បរុសរូបនោះបានចូលរួមក្នុងក្រុមក្មេងទំនើងមួយក្រុម ដោយបានវាយប្រហារទៅលើក្មេងជំទង់ជនជាតិឥស្លាម ៤ នាក់នៅលើរថភ្លើងមួយ ដែលបណ្តាលឱ្យមនុស្សស្លាប់ និង ៣ នាក់ ផ្សេងទៀតរងរបួស។ បរុសរូបនោះបាននប្រាប់ទូរទស្សន៍ថា គាត់បានយកដែកស្រួចចាក់សម្លាប់អ្នកកាន់សាសនា ទាំងនោះ ព្រោះពួកគេបានទទួលទានសាច់គោ។

រូបរថភ្លើងនៅឥណ្ឌា។រូបភាព BBC
រូបរថភ្លើងនៅឥណ្ឌា។រូបភាព BBC

ជនដៃដល់ដែលបានកំណត់អត្តសញ្ញាណនោះមានឈ្មោះ Ramesh។ ជនដៃដល់បានសារភាពថា នៅពេលធ្វើសកម្មភាព នោះ គាត់ស្ថិតក្នុងស្ថានភាពស្រវឹង។ ការវាយប្រហារនេះកើតឡើងនៅរដ្ឋ Haryana កាលពីថ្ងៃសុក្រ។

ក្មេងប្រុសម្នាក់ឈ្មោះ Junaid Khan អាយុ ១៦ ឆ្នាំត្រូវបានស្លាប់នៅក្នុងការវាយប្រហារធ្វើឡើងដោយក្រុមក្មេងទំនើង ប្រហែល ២០ នាក់នោះ។

ជនជាតិឥណ្ឌាភាគកាន់សាសនា «ហិណ្ឌូ»។ ពួកគេចាត់ទុកសត្វគោជារបស់ពិសិដ្ឋ ហើយការសម្លាប់សត្វគោគឺខុសច្បាប់ នៅក្នុងរដ្ឋជាច្រើន៕ ប្រភព៖BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x