en     km
en     km

មន្រ្តី CNRP ជំរុញឱ្យមេឃុំចៅសង្កាត់ខ្លួនធ្វើលិខិតស្នាមឱ្យខ្មែរក្រោមកុំប្តូរឈ្មោះដើម

Share

ភ្នំពេញ ៖ លោក ហូ វ៉ាន់ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសឱ្យមេឃុំចៅសង្កាត់របស់ខ្លួនទាំង ៥៧ សង្កាត់ ក្នុងរាជធានី ភ្នំពេញ មិនត្រូវប្តូរឈ្មោះដើមរបស់ខ្មែរកម្ពុជាក្រោមនោះទេ ពេលពួកគេមកធ្វើសៀវគ្រួសារ សំបុត្រកំណើត និងលិខិតស្នាម ផ្សេងៗ។

លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ ។
លោក ហូ វ៉ាន់ មន្រ្តីគណបក្សសង្គ្រោះជាតិ ។

ការប្រកាសរបស់លោក ប៉ុល ហំម ធ្វើឡើងក្នុងពិធីរំលឹកខួបលើកទី ៦៨ឆ្នាំ នៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីខ្មែរកម្ពុជា ក្រោមអោយវៀតណាម កាលពីឆ្នាំ ១៩៤៩ នៅវត្តពោធិយារាម ហៅវត្តចាស់ រាជធានីភ្នំពេញ។

លោក ហូ វ៉ាន់ លើកឡើងថា កន្លងមកព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមតែងជួបប្រទះបញ្ហាការធ្វើលិខិតស្នាមផ្សេងៗ ដោយអាជ្ញាធរឃុំសង្កាត់តម្រូវឱ្យពួកគេប្តូរឈ្មោះដើម ដែលជាឈ្មោះកម្ពុជាក្រោម មកដាក់ឈ្មោះដែលខ្មែរធម្មតាវិញ។ លោកបន្តថា ការរឹតត្បឹតបែបនេះគឺជាការអើងអើសពីសំណាក់អាជ្ញាធរដែនដី មកលើខ្មែរក្រោម។

កាលពីថ្ងៃទី ០៤ មិថុនា ឆ្នាំ ១៩៤៩ បារាំងបានកាត់ទឹកដីកម្ពុជាក្រោមចំនួន ២១ ខេត្តឱ្យទៅវៀតណាម។ ពលរដ្ឋខ្មែរកម្ពុជា ក្រោមដែលរស់នៅទីនោះ ជារឿយៗតែងតែរងការរឹតត្បឹតសេរីភាពពីអាជ្ញាធរវៀតណាម ក្នុងការប្រើប្រាស់សិទ្ធិគោរព ប្រពៃណី សាសនា ការរៀនសូត្រ ជាដើម។

Share

Image
Image
Image