en     km
en     km

កូរ៉េខាងជើងថា ខ្លួនជាជនរងគ្រោះករណីមរណភាពនិស្សិតអាមេរិកម្នាក់

Share

កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនជាអ្នករងគ្រោះមហាធំធេងដោយសារតែអាមេរិក យកលេសមរណភាពរបស់និស្សិត Otto Warmbier ធ្វើជាដើមហេតុនៃការបញ្ឆេះកំហឹងទៅលើក្រុងព្យុងយ៉ាង។

និស្សិត Otto Warmbier
និស្សិត Otto Warmbier

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងជើងបានបដិសេធថាខ្លួនមិនបានធ្វើទារុណកម្មទៅលើ និស្សិតរូបនេះនោះទេ ដោយបានចោទអាមេរិកនិងកូរ៉េខាងត្បូងថាកំពុងធ្វើយុទ្ធនាការវាយប្រហារកូរ៉េខាងជើងថាជារដ្ឋ ទារុណកម្ម គឺមិនអាចទទួលយកបានទ្បើយ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថានិស្សិតអាមេរិកអាយុ២២ឆ្នំារូបនេះ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានជំងឺ មួយគឺការចងចំាមិនល្អ ហើយបង្កទ្បើងដោយរបួសស្នាម។ និស្សិតរូបនេះបានស្លាប់នៅពេលដែលត្រទ្បប់ទៅដល់ផ្ទះគាត់វិញបន្ទាប់ពីកូរ៉េខាងជើងបានដោះលែងរយៈពេល១សប្តាហ៍។

យុវជនរូបនេះត្រូវបានកូរ៉េខាងជើងកាត់ទោសឱ្យមានទោសរយៈពេល១៥ឆ្នំា ពីបទចារកម្ម។ គាត់ត្រូវបានគេយកទៅឃុំខ្លួន ក្នុងជំរុំលុតដុំនិងធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ។ លោក Donal Drump សម្តែងការសោកស្តាយដោយចាត់ទុកមរណភាពរបស់ យុវជននេះជាការឈឺចាប់របស់អាមេរិក៕

Share

Image
Image
Image