en     km
en     km

ប្រធានUN អំពាវនាវរកជំនួយ ៨ពាន់លានដុល្លារដើម្បីជួយជនភៀសខ្លួន

Share

UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសអ្នកមានជួយជំនួយជាបន្ទាន់ដើម្បីជួយឧបត្ថម្ភជនភៀស ខ្លួននៅលើពិភពលោក ដែលលោកថាត្រូវការប្រហែលជា៨ពាន់លានដុល្លារអាមេរិក។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

លោក Antonio Guterres បានថ្លែង ដូចនេះទៅកាន់កិច្ចប្រជុំកំពូលមួយរបស់អង្គការសហប្រជាជាតិនៅប្រទេស Uganda កាលពីថ្ងៃសុក្រ ទី២៣ មិថុនា។ ក្នុងសន្និសីទនេះលោកបញ្ជាក់ថាប្រាក់៨ពាន់លានដុល្លារគឺចំាបាច់ត្រូវជួយមនុស្ស១លាននាក់ ជាជនភៀសខ្លួននៃប្រទេស ស៊ូដង់ និងជនភៀសខ្លួនប្រទេសជាច្រើនទៀត។

រយៈពេលចុងក្រោយនេះជនភៀសខ្លួនទៅរស់នៅទ្វីបអឺរ៉ុបដែលមកពីប្រទេសស៊ូដង់ លីប៊ី ស៊ីរី យ៉េមេន អេហ្ស៊ីប មាន ប្រមាណជា ១ លាននាក់។ ក្រៅពីនេះពួកគេរត់ទៅជ្រកកោននៅក្នុងជំរុំនានាប្រទេសជិតខាងដែលអង្គការសហប្រជាជាតិថា ពួកគាត់កំពុងតែគ្រោះថា្នក់យ៉ាងខ្លំាងដោយសារតែពុំមានស្បៀងអាហារនិងថ្នំាពេទ្យ៕ ប្រភព AP

Share

Image
Image
Image