ភ្នំពេញ៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ដែលតាមរយៈគម្រោង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិ ភាព បង្ហាញរបាយការណ៍របស់ខ្លួនថាមានស្ថាប័នព័ត៌មានឯករាជ្យចំនួន ១៦% ដែលបានផ្សព្វផ្សាយព័ត៌មាន ទាក់ទង នឹងដំណើរ ការបោះឆ្នោត។ នេះបើតាមរបាយការណ៍ក្រុម ការងារគម្រោង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាពបង្ហាញ ឱ្យដឹងនៅថ្ងៃទី២២ មិថុនា ឆ្នំា២០១៧នេះ។
ចាប់តំាងពីថ្ងៃចាប់ផ្តើមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី២០ឧសភា ឆ្នំា២០១៧ ក្រុមការងារ ប្រព័ន្ធផ្សព្វ ផ្សាយដើម្បីសន្តិភាពបានសង្កេតឃើញថាគ្រប់ប្រព័ន្ធផ្សព្វផ្សាយបានចុះយ៉ាង ព្រោងព្រាត នូវអត្ថបទព័ត៌មាន ទាក់ទងទៅ នឹងការបោះឆ្នោត និងផ្តល់ឱកាសអ្នកនយោបាយមកពីគ្រប់បក្សបាន បញ្ចេញទស្សនៈឬសារនយោបាយរបស់ខ្លួន។ ប៉ុន្តែ ក្រុមការងារមួយនេះរកឃើញថាភាគរយនៃអត្ថបទ ព័ត៌មាននិយាយពី ការបោះឆ្នោត គឺមានស្ថាប័នព័ត៌មាន ឯករាជ្យតែ១៦% ប៉ុណ្ណោះ។
របាយការណ៍ បង្ហាញថាចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២០ មិថុនា ឆ្នំា២០១៧ ក្រុមការងារគម្រោងប្រព័ន្ធផ្សព្វផ្សាយឃុំ សង្កាត់ មកពីស្ថាប័ន ១០ មានវិទ្យុជាតិ និងអន្តរជាតិចំនួន៥ ស្ថាប័ន និងគេហទំព័ររបស់កាសែតជាតិ និងអន្តរជាតិ ចំនួន ៥ស្ថាប័នបានផ្សព្វផ្សាយច្រើនរឿងបោះឆ្នោត។
ស្ថាប័នទំាង១០ នោះរួមមាន វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ វិទ្យុវីអូឌី វិទ្យុបារំាងអន្តរជាតិ វិទ្យុវាយោ កាសែតកោះសន្តិភាព ការសែត ខេមបូឌាដេលី ការសែតរស្មីកម្ពុជា ការសែតភ្នំពេញប៉ុស្តិ៍ និងកាសែតដើមអម្ពិល។
ចំនួនអត្ថបទព័ត៌មានដែលបានមកពីស្ថាប័នទំាង១០នេះមានចំនួន១៥១ អត្ថបទ ហើយជាព័ត៌មានទាក់ទងនឹងនយោបាយ សិទ្ធិមនុស្ស ជាដើម។
តាមការសិក្សាស្រាវជ្រាវរបស់អង្គការមួយនេះបង្ហាញថា ភាគរយនៃអត្ថបទព័ត៌មានមុននិងក្រោយការពេលបោះឆ្នោត រកឃើញថាព័ត៌មានឯករាជ្យមានត្រឹមតែចំនួន ១៦% ប៉ុណ្ណោះ ដែលចំនួននេះនៅមានភាពតិចតួចបំផុត។ ចំពោះសារព័ត៌មានបែបហិង្សាមានចំនួនរហូតទៅដល់ ៣៨% ជាចំនួនដែលគួរ ឱ្យព្រួយបារម្ភសម្រាប់ សារព័ត៌មាននៅ ក្នុងប្រទេសកម្ពុជា។ ចំណែក ៤៦% ជាសារព័ត៌មានបែបសន្តិភាព។
នាយិកាប្រតិបត្តិអង្គការក្រុមការងារដោះស្រាយទំនាស់កញ្ញាស្រី សុធាវី មានប្រសាសន៍ថាស្ថាប័នសារព័ត៌មាន មានតួនាទី សំខាន់ក្នុងការពំានំាស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលឆ្លើយតបនឹងបញ្ហាដែលបានកើតទ្បើងនៅក្នុងសង្គម។
ផ្ទុយទៅវិញប្រសិនបើអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនអព្យាក្រឹត្យទេនោះនឹងធ្វើឱ្យមតិសាធារណៈជនមានការយល់ ច្រទ្បំចំពោះព័ត៌មានរបស់ខ្លួនដែលឈានឱ្យប៉ះពាល់ដល់សង្គមជាតិផងដែរ។
កញ្ញាស្រី សុធាវី៖ «បើសិនជាសារព័ត៌មានគាត់លម្អៀងឬគាត់ផ្សាយព័ត៌មានមិនត្រឹមត្រូវទៅតាមវិជ្ជាជីវៈរបស់គាត់ គាត់មានការញុះញង់ឬក៏បំផុសលើកទឹកចិត្តទៅលើការប្រើភាសារហិង្សាអញ្ចឹងធ្វើឱ្យសារព័ត៌មានក្លាយជាព័ត៌មានហិង្សាហើយបង្ករចលាចលដល់សង្គមយើង»។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ នៃក្រសួងព័ត៌មានលោក ផុស សុវណ្ណ មានប្រសាសន៍ថាការចេញ របាយការណ៍នេះលោកមិនទាន់អាចជឿទុកចិត្ត១០០%នោះទេ។
លោកបន្តថារបាយការណ៍នេះអាចមានភាពលម្អៀងតិចតួច។តែទោះជាយ៉ាងណា លោកថានឹងយករបាយការណ៍នេះ ជាបឋមសិនហើយនឹងយកទៅសិក្សាបន្ថែម។
លោក ផុស សុវណ្ណ ៖«ក្រសួងប្រកាន់យកជំហរមានការ អប់រំច្រើនធ្វើម៉េចបណ្តុះបណ្តាលអ្នក សារព័ត៌មានចំនួន ច្រើនឱ្យមានការយល់ដឹងគ្រប់ផ្នែកទំាងអស់ទៅយើងអាចកែលម្អប្រព័ន្ធផ្សព្វផ្សាយរបស់យើងបានហើយ ដោយ សារតែយើងអត់ទាន់ចេះយើងនៅតែគិតថាគំនិតរបស់យើងត្រឹមត្រូវប៉ុន្តែបើគិតគាត់ចេះសរសេរអត្ថបទល្អៗជួយអប់រំសង្គមមានលំហូរព័ត៌មានដោយសេរីដល់ប្រជាពលរដ្ឋ» ។
នាយកប្រតិបត្តិអង្គការនីកហ្វិក លោក សំ គន្ធាមី ដែលបានចូលរួមសិក្ខាសាលា ខាងលើនេះបានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុ ស្រ្តីថា លោកអាចវាយតម្លៃថារបាយការណ៍នេះមានភាពល្អប្រសើរអាចជឿទុកចិត្តបាន។ ការវាយតម្លៃនេះដោយលោកប្រកាន់គោលជំហរថា៖ «ថ្មីត្បិតខ្លីមែនប៉ុន្តែគាត់ផ្អែកទៅលើឯកសារជាង ១០០ឯកសារព័ត៌ មានយកមកសិក្សាដូច្នេះយើងអាចជឿទុកចិត្តបានយ៉ាងហោចបំផុតក៏ប្រហែល៩០%យកជាការវានៅមានលម្អៀងខ្លះដែរប៉ុន្តែគ្រាន់តែថាអាចយកមកប្រើធ្វើជាទិន្នន័យ ដើម្បីយើងរៀប ចំវាយតម្លៃក្រុមសារ ព័ត៌មានហ្នឹងឯង អ្នកណា ដែលឯករាជ្យ អ្នកណាដែលហិង្សា សន្តិភាពប៉ុន្មានភាគរយអីយើងអាចវាយតម្លៃបាន»។
លោក សំ គន្ធាមី ផ្តល់ជាអនុសាសន៍ក្នុងការបោះឆ្នោត ថ្នាក់ជាតិឆ្នំា២០១៨នាពេលខាងមុខនេះថាប្រព័ន្ធផ្សព្វផ្សាយត្រូវព្យា យាមធ្វើស្របតាមច្បាប់ និងត្រូវគោរពតាមក្រមសីលធម៌ជាអ្នកសារព័ត៌មានជាពិសេសមិនត្រូវបម្រើឱ្យគណបក្សនយោ បាយណាមួយនោះទេ៕