loader

អាជ្ញាធរ​វៀតណាម​ឃុំខ្លួន​ពលរដ្ឋ​ចិន​ ៤​នាក់​ករណី​ប្រើ​ឥណទាន​ក្លែងក្លាយ​

វៀតណាម៖ជនជាតិចិន៤ នាក់ត្រូវបានប៉ូលិសក្រុងហូជីមិញ ចាប់ឃុំខ្លួនពីបទប្រើប្រាស់កាតឥណទានក្លែងក្លាយ ដែលជនជាតិ ចិនទាំង ៤ នាក់នោះ គឺលោក លូឡី អាយុ ៣០ ឆ្នាំ , លោក សាំង អៃអ៊ី អាយុ ២៣ ឆ្នាំ, លោក វ៉័ង លីននីន អាយុ ៣៣ ឆ្នាំ , និងលោក វ៉ិន លីន អាយុ ២៩ ឆ្នាំ ។

vetnam-0k01

តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA អ្នកទាំង៤ រូបនោះមកពីប្រទេសចិន ហើយមកស្នាក់នៅសណ្ឋាគារមួយនៅក្នុងស្រុកមួយនៃប្រទេសវៀតណាម។

កាលពីល្ងាចថ្ងៃ ១៨ ខែមិថុនា ជនសង្ស័យទាំង ២ រូប គឺ លោក លូឡី និង លោក សាំង អៃអ៊ី បានចូលទៅហាងរបស់ លោក ក្វៀន ម៉ៃ នៅក្នុងស្រុកលេខ៣ ដើម្បីទិញទូរស័ព្ទ iPhones និង គ្រឿងផ្សេងៗទៀត ដែលសរុបទាំងអស់គឺ ៤៧ លានដុង ឬ ស្មើនិង ២១៣០$(ដុល្លា) ដោយប្រើប្រាស់នូវកាតឥណទាន របស់ HSBC។

ក៏ប៉ុន្តែកាតទាំងនោះមិនអាចប្រើបាន បន្ទាប់មកជនសង្ស័យលូឡី ក៏បានណែនាំ ឲ្យផ្លាស់ប្តូររបៀបដាក់ពេលនោះកាតក៏ដំណើរការហើយការបង់ប្រាក់ក៏បានជោគជ័យដែរ។

បុគ្គលិកក្រុមហ៊ុន សង្ស័យចំពោះកាតនោះ ថាជាកាតក្លែងក្លាយ ដោយបានសួររកជនសង្ស័យអំពីលិខិតឆ្លងដែន តែពេលនោះជនសង្ស័យបានឆ្លើយថា គាត់ទុកនៅឯសណ្ឋាគារ។

ទើបបុគ្គលិកបានបដិសេធមិនឲ្យរបស់ទៅជនសង្ស័យដោយសន្យាថា នឹង ឲ្យនៅព្រឹកស្អែក បើសិនជាយកលិខិតឆ្លងដែនមកបញ្ជាក់ ហើយខណៈពេលនោះគាត់បានខល ទៅកាន់ប៉ូលីស។

នៅព្រឹកថ្ងៃទី១៩ ជនសង្ស័យក៏បានត្រឡប់មកហាងលក់ទូរស័ព្ទនោះវិញ ដោយបានបញ្ជាក់ថាលិខិតឆ្លងដែនគឺវាពិតជាត្រឹមត្រូវ ដោយធ្វើការប្រៀបធៀបនិងកាតឥណទាន។
បន្ទាប់មកអ្នកតំណាង HSBC និងប៉ូលិស បានចូលមកចាប់ខ្លូនជនសង្ស័យ ទាំង២ រូប ហើយក៏បានរកឃើញកាតឥណទានក្លែងក្លាយជាច្រើនទៀត។

បុរសទាំង៤ រូប នោះ បានចូលមកប្រទេសវៀតណាម ចាប់តាំងពី ខែ មេសា ដែលគេសង្ស័យថាអាចជាការទាក់ទងទៅនឹងបទល្មើសឆ្លងដែននិង ករណីប្រើឥណទានក្លែងក្លាយ៕ ប្រភពៈVNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x