en     km
en     km

អាជ្ញាធរ​វៀតណាម​ឃុំខ្លួន​ពលរដ្ឋ​ចិន​ ៤​នាក់​ករណី​ប្រើ​ឥណទាន​ក្លែងក្លាយ​

Share

ជនជាតិចិន ៤នាក់ត្រូវបានប៉ូលិសក្រុងហូជីមិញ ចាប់ឃុំខ្លួនពីបទប្រើប្រាស់កាតឥណទានក្លែងក្លាយ ដែលជនជាតិ ចិនទាំង ៤ នាក់នោះ គឺលោក លូឡី អាយុ ៣០ឆ្នាំ  លោក សាំង អៃអ៊ី អាយុ ២៣ឆ្នាំ លោក វ៉័ង លីននីន អាយុ ៣៣ឆ្នាំ  និងលោក វ៉ិន លីន អាយុ ២៩ឆ្នាំ ។
card
តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA អ្នកទាំង៤ រូបនោះមកពីប្រទេសចិន ហើយមកស្នាក់នៅសណ្ឋាគារមួយនៅក្នុងស្រុកមួយនៃប្រទេសវៀតណាម។

កាលពីល្ងាចថ្ងៃ១៨ ខែមិថុនា ជនសង្ស័យ ២ រូប គឺ លោក លូឡី និង លោក សាំង អៃអ៊ី បានចូលទៅហាងរបស់ លោក ក្វៀន ម៉ៃ នៅក្នុងស្រុកលេខ៣ ដើម្បីទិញទូរស័ព្ទ iPhones និង គ្រឿងផ្សេងៗទៀត ដែលសរុបទាំងអស់គឺ ៤៧ លានដុង ឬ ស្មើនិង ២១៣០$(ដុល្លា) ដោយប្រើប្រាស់នូវកាតឥណទាន របស់ HSBC។

ក៏ប៉ុន្តែកាតទាំងនោះមិនអាចប្រើបាន បន្ទាប់មកជនសង្ស័យ លូឡី ក៏បានណែនាំ ឲ្យផ្លាស់ប្តូររបៀបដាក់ពេលនោះកាតក៏ដំណើរការហើយការបង់ប្រាក់ក៏បានជោគជ័យដែរ។
បុគ្គលិកក្រុមហ៊ុន សង្ស័យចំពោះកាតនោះថា ជាកាតក្លែងក្លាយ ដោយបានសួររកជនសង្ស័យអំពីលិខិតឆ្លងដែន តែពេលនោះជនសង្ស័យបានឆ្លើយថា គាត់ទុកនៅឯសណ្ឋាគារ។

ទើបបុគ្គលិកបានបដិសេធមិនឲ្យរបស់ទៅជនសង្ស័យដោយសន្យាថា នឹងឲ្យនៅព្រឹកស្អែក បើសិនជាយកលិខិតឆ្លងដែនមកបញ្ជាក់ ហើយខណៈពេលនោះគាត់បានខលទៅកាន់ប៉ូលីស។

នៅព្រឹកថ្ងៃទី១៩ ជនសង្ស័យក៏បានត្រឡប់មកហាងលក់ទូរស័ព្ទនោះវិញ ដោយបានបញ្ជាក់ថាលិខិតឆ្លងដែនគឺវាពិតជាត្រឹមត្រូវ ដោយធ្វើការប្រៀបធៀបនិងកាតឥណទាន។
បន្ទាប់មកអ្នកតំណាង HSBC និងប៉ូលិស បានចូលមកចាប់ខ្លូនជនសង្ស័យ ទាំង២ រូប ហើយក៏បានរកឃើញកាតឥណទានក្លែងក្លាយជាច្រើនទៀត។

បុរសទាំង៤ រូប នោះ បានចូលមកប្រទេសវៀតណាម ចាប់តាំងពី ខែ មេសា ដែលគេសង្ស័យថាអាចជាការទាក់ទងទៅនឹងបទល្មើសឆ្លងដែននិង ករណីប្រើឥណទានក្លែងក្លាយ៕ ប្រភពៈVNA

Share

Image
Image
Image