en     km
en     km

មន្ត្រីព័ត៌មាន ៖ការបិទបញ្ចប់ការដោះស្រាយបណ្ដឹងដោយសារភាគីពាក់ព័ន្ធយល់ព្រមបញ្ចប់ការតវ៉ា(មានសំឡេង)

Share

ក្រុងភ្នំពេញ៖ បណ្ដឹងប្ដឹងឲ្យដោះសា្រយ និង បណ្ដឹងរាប់សន្លឹកឆ្នោតឡើងវិញទាក់ទងការបោះឆ្នោតឃុំ សង្កាត់ ប្ដឹងដោយ គណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនមានចំនួន ៦៤បណ្ដឹង។

មន្រ្តីព័ត៌មាននៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត (គ ជ ប ) អះអាងថា ការបិទបញ្ចប់ការដោះស្រាយបណ្ដឹងក្នុងការ បោះឆ្នោត ដោយសារតែ ភាគីពាក់ព័ន្ធ ទទួលស្គាល់ និងយល់ព្រម បញ្ចប់ការតវ៉ាខណៈការរាប់សន្លឹកឆ្នោតឡើងវិញបាន តែ ៣ ឃុំប៉ុណ្ណោះ។

សកម្មភាពរាប់សន្លឹកឆ្នោតឡើងវិញដែលធ្វើនៅ គ ជ ប។
សកម្មភាពរាប់សន្លឹកឆ្នោតឡើងវិញដែលធ្វើនៅ គ ជ ប។

មន្រ្តីព័ត៌មាននៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គ ជ ប បានដោះស្រាយជូនភាគីវិវាទចប់សព្វគ្រប់អស់ ហើយដោយរង់ចាំតែការ ប្រកាសលទ្ធផលជាផ្លូវការប៉ុណ្ណោះ គឺនៅថ្ងៃទី ២៥ មិថុនា។

លោក ខន កែវមនោ មន្រ្តីព័ត៌មាននៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានឲ្យវិទ្យុស្ត្រីដឹងកាលពីថ្ងៃពុធទី ២១ មិថុនា ថា គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ត្រឹមថ្ងៃទី១៩ ខែមិថុនា ដោយមានបណ្ដឹងចំនួន ៦៤បណ្ដឹង ក្នុងនោះមាន ៤៦ បណ្ដឹងជាបណ្ដឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ និងក្រៅពីនោះជាបណ្ដឹងព្រណ្មទណ្ឌជាដើម។

លោក ខន កែវមនោ៖« អញ្ជឹងសរុបទាំងអស់ គ.ជ.ប បានដោះស្រាយបណ្ដឹងចប់សព្វគ្រប់អស់ហើយ គឹតត្រឹមថ្ងៃទី ២០»។

ស្របពេលនេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលានិងជាសមាជិក បន្ទប់ ស្ថានការណ៍បោះឆ្នោត បានសរសើរដំណើរការរៀបចំការបោះឆ្នោត របស់ គ.ជ.ប ដែលអាចធ្វើឱ្យអ្នកបោះឆ្នោតមានទំនុក ចិត្ត។

លោក មឿន តុលា ៖  ប៉ុន្តែយ៉ាងណាក៏ដោយជារួមខ្ញុំមើលឃើញថា គ.ជ.ប យើងនេះមានការប្រឹងប្រែងធ្វើកិច្ចការបានល្អ ច្រើនជាងមុន ដែលធានាជូននូវតម្លាភាព ចំពោះម្ចាស់សន្លឹកឆ្នោត ហើយនិងព្យាយាមដោះស្រាយដែលភាគីបានប្តឹង អញ្ជឹង វាមានលក្ខណៈល្អជាងមុនឆ្ងាយ គ្រាន់ថាមានរឿងមួយចំនួនដែល គ.ជ.ប ត្រូវធ្វើឲ្យកាន់តែប្រសើរជាងមុន ដូចបន្ទុកស្ថាន ការណ៏បានលើកមកហើយ ដូចដែលយើងរកឃើញភាពមិនប្រក្រតីមួយចំនួន ដែលមុនពេលបោះឆ្នោត ហើយបន្ទាប់មកគឺ សន្លឹកឆ្នោតបានការនិងមិនបានការ ដែលមានការភ័ណ្ឌច្រលំ រវាង គ.ជ.ប ថ្នាក់ជាតិ និង គណកម្មការរៀបចំការបោះឆ្នោត ថ្នាក់ឃុំ។

ទាក់ទិននឹងការប្រកាសលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នេះ  ក្រុមបន្ទប់ស្ថានការណ៍បោះឆ្នោត ដែលមានអង្គការ សង្គមស៊ីវិលចំនួន ៣៥ ជាសមាជិក ក្នុងនោះមានអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល និង អង្គការនិហ្វិច បានប្រកាស ថា នឹងចេញរបាយការណ៍វាយតម្លៃ អំពីស្ថានការណ៍និងលទ្ធផលបោះឆ្នោត នៅថ្ងៃទី ២៤ មិថុនា នេះដែរ។

ក្រុមអង្គការនេះ បានវាយតម្លៃស្ថានការណ៍បោះឆ្នោត ក្នុងកម្រិតជាបឋមថា មានភាពល្អប្រសើរច្រើន បើធៀបការបោះឆ្នោត កន្លងមក។
លទ្ធផល ដែលគេដឹងក្រៅផ្លូវការនោះ គឺគណបក្សធំទាំង ២ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ជាអ្នក ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ និង មេឃុំ ចៅសង្កាត់បន្តបន្ទាប់គ្នាក្នុងចំណោមអាសនៈ ក្រុមប្រឹក្សាឃុំ ១១៥៧២៕

Share

ព័ត៌មានទាក់ទង

Image