loader

តុលាការបិទការស៊ើបអង្កេតសំណុំរឿងមន្រ្តីអាដហុកនិងគ.ជ.ប

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿងមន្រ្តីការពារសិទ្ធិមនុស្សចំនួនបួនរូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

adhoc-thom

មេធាវីមួយរូបតំណាងឲ្យមន្ត្រីសិទ្ធិមនុស្សទាំងបួនបានជំរុញឲ្យតុលាការបិទបញ្ចប់សំណុំរឿងនេះនិងបើកសវនាការឲ្យបានឆាប់។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កាលពីថ្ងៃទី ២០ ខែមិថុនា បានចេញលិខិតជូនដំណឹងបិទការស៊ើបសួរជាលើកទីពីរសំណុំរឿងមន្រ្តីការពារសិទ្ធិមនុស្សចំនួនបួនរូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប។

ការបិទការស៊ើបអង្កេតនេះដែលនឹងបើកផ្លូវឲ្យដំណើរការនិតិវិធីសម្រាប់ការបើកសវនាការកាត់ទោសក្រុមមន្ត្រីដែលត្រូវជាប់ចោទទាំងនេះ។

លោក អ៊ី រិន អ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមបានបិទបញ្ចប់ដំណើរការស៊ើបអង្កេតក្នុងសំណុំរឿងនេះ ដោយរងចំាអយ្យាការអមសាលាដំបូងចេញសេចក្តីសម្រេចធ្វើដីកាសន្និដ្ឋានជាស្ថាពរ។

មន្រ្តី ការពារសិទ្ធិមនុស្សអាដហុកបួនរូបគឺ លោកស្រី លឹម មុន្នី លោកណៃ វង្ស ដា លោកយី សុខសាន្ត និង លោកនី សុខា ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពី បទសូកប៉ាន់សាក្សី និងលោក នី ចរយា អតីតមន្រ្តីការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគ.ជ.ប ជាប់ចោទពីបទសមគំនិតសូកប៉ាន់សាក្សី នាងខុមចាន់តារាទី ហៅស្រីមុំ ក្នុងសំណុំរឿងចោទប្រកាន់ពីស្នេហាលួចលាក់ជាមួយលោកកឹម សុខា បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ។

ក្រុមមន្ត្រីទាំងនេះបានស្ថិតនៅក្នុងមន្ទីរឃុំឃំាងអស់    រយៈពេលជាងមួយឆ្នាំមកហើយ ចាប់តំាំងពីការឃុំខ្លួនកាលពីខែមេសា ឆ្នំា ២០១៦។

លោក ឡោ ជុនធី មេធាវីការពារក្តីឲ្យមន្រ្តីការពារសិទ្ធិមនុស្សអាដហុកទំាំងបួនរូប បានជម្រុញឲ្យតុលាការចេញដីកាសន្និដ្ឋានសា្ថពរឲ្យបានឆាប់ៗ ព្រោះដំណើរការស៊ើបអង្កេតមិនមានភាពជឿនលឿនទៅមុខតទៅទៀត។

កាលពីថ្ងៃអាទិត្យមន្ត្រីសិទ្ធិមនុស្សម្នាក់ទៀតដែលកំពុងស្ថិតក្នុងការឃុំឃាំងដែរគឺលោកនី សុខា បានដួលសន្លប់ក្នុងបន្ទប់ទឹកដោយសារសភាពទ្រុឌទ្រោមផ្នែកសុខភាព។ ក្នុងចំណោមមន្ត្រីសិទ្ធិមនុស្សទាំងបួនរូប លោក ណៃ វង្សដា មានអការៈទ្រុតទ្រោមផងដែរ នេះបើផ្អែកតាមអាការៈរស់លោកក្នុងការសវនាការកាលពីថ្ងៃពុធម្សិលមិញនេះនៅតុលាការកំពូល។

តុលាការកំពូលដែលនឹងត្រូវប្រកាសសាលដិកាស្តីពីការសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំងបួនរូបនៅថ្ងៃទី២៨ខែមិថុនានេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x