en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ៖​ កម្មករ​ក្នុង​និង​ក្រៅប្រទេស​ជាង​ ២​លាន​នាក់​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

Share

ភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសនោះ បានបង្ហោះសារ លើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់មិញ(ថ្ងៃទី២១មិថុនា) ថា កម្មករ កម្មការិនីធ្វើការនៅក្នុងនិងក្រៅប្រទេសជាង ២ លាននាក់នឹងចូលរួមការបោះឆ្នោតថ្នាក់ជាតិនោឆ្នាំ២០១៨នេះ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ថ្លែងនៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទីក្រុង Long Beach រដ្ឋ California កាលពីថ្ងៃទី ១៨មិថុនាសហរដ្ឋអាមេរិក លោក សម រង្ស៊ី ជឿជាក់ថា កម្មករទាំងនោះនឹងមានសមានចិត្តបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី បន្តថា កម្មករ កម្មាការិនីប្រមាណ ២ លាននាក់ ទាំងក្នុង និងក្រៅប្រទេស បានសម្រេចមិនត្រឡប់ទៅស្រុកកំណើតបោះឆ្នោតជ្រើសរើសមេឃុំ-ចៅសង្កាត់ ព្រោះយល់ថា ការបោះឆ្នោតឃុំសង្កាត់មិនអាចជួយកែប្រែជីវភាពរបស់កម្មករបាន។

លោកបន្តទៀតថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨នេះ កម្មករទាំងនោះនឹងមកចូលរួមការបោះឆ្នោតនេះ ព្រោះការបោះឆ្នោតនេះនឹងអាចជួយស្តារជីវភាពរបស់ពួកគាត់បាន តាមរយៈគោលនយោបាយ តំឡើងប្រាក់ខែរបស់គណបក្សសង្គ្រោះជាតិ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកាលពីថ្ងៃទី៤ មិថុនា កន្លងទៅនេះ ប្រជាពលរដ្ឋជាង ៩០% បានចេញទៅបោះឆ្នោតជ្រើស រើសមេឃុំចៅ-សង្កាត់តាមមូលដ្ឋានរបស់ពួកគេ។ តាមរបាយការណ៍របស់ គ.ជ. ប ប្រជាពលរដ្ឋជិត ១ លាននាក់បានខកខានមិនបានចេញទៅបោះឆ្នោតឃុំសង្កាត់នេះ។

យ៉ាងណាសង្គមស៊ីវិលធ្វើការងារលើការបោះឆ្នោត និងសហជីពមួយចំនួនបានរិះគន់ចំពោះក្រសួងការងារ ដែលមិនបានកំណត់ថ្ងៃឈប់សម្រាកជាក់លាក់ និងមិនបានជំរុញឱ្យថៅកែរោងចក្រសហគ្រាសផ្តល់ប្រាក់កម្ចីដល់កម្មករដើម្បីពួកគេបានត្រឡប់ទៅស្រុកកំណើតបោះឆ្នោត៕

Share

ព័ត៌មានទាក់ទង

Image