loader

UN​បញ្ជា​ឱ្យ​ទ័ព​កុង​ហ្គូ​បញ្ចប់​បេសកកម្ម​ដោយសារ​ការ​រំលោភ​ផ្លូវភេទ​

អង្គការសហប្រជាជាតិកាលពីថ្ងៃ ពុធ សម្រេចឱ្យដកកងទ័ពរក្សាសន្តិភាពជិត ៦០០ នាក់ ដែលជាកងទ័ពនៃប្រទេសកុងហ្គូ ចេញពីសាធារណរដ្ឋអាហ្វ្រិកកណ្ដាលឲ្យត្រឡប់មកផ្ទះ ដោយសារកងទ័ពទាំងប្រព្រឹត្តបទល្មើសផ្លូវភេទ។

un-01

សេចក្ដីប្រកាសព័ត៌មាន របស់ អង្គការសហប្រជាជាតិ បានចុះផ្សាយថា រដ្ឋាភិបាលសាធារណរដ្ឋកុងហ្គូរបស់លោកប្រធានាធិបតី Denis SassouNguesso បានយល់ព្រមកោះហៅកងទ័ពរបស់ខ្លួនឱ្យត្រឡប់មកវិញ។

សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ការពិនិត្យឡើងវិញនូវការដាក់ពង្រាយទ័ពសាធារណរដ្ឋកុងហ្គូរកឃើញថា កងទ័ពបានប្រព្រឹត្តបទល្មើសផ្លូវភេទនៃការរំលោភបំពាន និងបញ្ហាការគ្រប់គ្រងមិនមានវិន័យ»។

តាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិកងទ័ពប្រទេសនេះត្រូវបានចោទប្រកាន់ករណីផ្លូវភេទចាប់តាំងពីឆ្នាំ២០១៤។

ឧត្តមសេនីយ៍ឯក Balla Keita នៃប្រទេស Senegal បានរាយការណ៏មកការិយាល័យកណ្តាលអង្គការសហប្រជាជាតិ ដោយភ្ជាប់មកជាមួយនូវសំបុត្រចំនួន ៦ ក្នុងនោះទាក់ទងនឹងករណីរំលោភបំពានផ្លូវភេទ ការជួយដូរឥន្ធនៈ និងកង្វះវិន័យ។

កងទ័ពរបស់ ប្រទេសកុងហ្គោដែលទៅការដាក់ពង្រាយនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាលស្ថិតក្នុងក្រមខណ្ឌរបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ៕ ប្រភពៈAFP

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x