en     km
en     km

ប៉ូលិស​ថៃ​ចាប់ខ្លួន​ស្ត្រី​ឡាវ​ម្នាក់​ករណី​រត់ពន្ធ​គ្រឿងញៀន​

Share

ប៉ូលិសនៅច្រកទ្វារ Maha Sarakham បានខ្លួនស្ត្រីម្នាក់ជនជាតិឡាវ ដោយ រកឃើញគ្រឿងញៀន ប្រភេទ ថ្នាំ methamphetamine ចំនួន ១៩៦០០គ្រាប់ដែលបម្រុងរត់ពន្ធ ទៅឱ្យ អ្នកជួញដូរគ្រឿងញៀន នៅប្រទេសប្រទេសឡាវ។
mស្ត្រីឡាវម្នាក់នេះអាយ ២១ឆ្នាំ មានឈ្មោះ Souksamoan  ជាអ្នកស៊ីឈ្នួល រត់ពន្ធគ្រឿងញៀន ឱ្យគេ ដែលមកពីខេត្ត Savannakhet, ប្រទេសឡាវ។ តាមកាសែតថៃ The Nation  ប៉ូលិសបាន រកឃើញ គ្រឿងញៀន នេះ នៅក្នុងវ៉ាលី ដាក់សម្លៀកបំពាក់គឺនៅពេលស្ត្រីនេះ ចុះពី រថយន្ត។

ស្ត្រីឡាវម្នាក់នេះ បានសារភាព ថា ខ្លួនទទួលប្រាក់ជួលឱ្យ រត់ពន្ធថ្នាំញៀន ចំនួន ៦ម៉ឺន បាត គឺត្រឹមតែឆ្លងកាត់ ពីខេត្ត Nakhon Phanom ទៅខេត្ត Maha Sarakham។ តាមច្បាប់ប្រឆាំងគ្រឿងញៀនប្រទេសថៃ  ស្ត្រីឡាវម្នាក់នេះ នឹងមានទោស ពី ១០ឆ្នាំទៅ ១៥ឆ្នាំ៕ ប្រភពៈThe Nation

Share

Image
Image
Image