loader

សម្ដេចហ៊ុនសែនអះអាងថាត្រកូល«ហ៊ុន» ជាអ្នកការពាររាជបល្ល័ង្កនិងរដ្ឋធម្មនុញ្ញ(មានសំឡេង)

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រីបានអះអាងថា ត្រកូល«ហ៊ុន» គឺជាអ្នកការពារសន្តិភាព រាជបល្ល័ង្ក និងរដ្ឋធម្មនុញ្ញ ខណៈ សម្ដេចបង្ហាញកូនប្រុសទាំង៣ រូប នៅចំពោះមុខឧត្តមសេនីយ៍។

hunsan

ក្នុងពិធីរំលឹកខួបលើកទី ៤០ឆ្នាំ នៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម ធ្វើឡើងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីព្រឹកមិញនេះ (ថ្ងៃពុធទី២១មិថុនា ឆ្នាំ២០១៧) សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មានអ្នកចង់កម្ទេចគ្រួសារត្រកូល «ហ៊ុន» គឺ មិនអាចទៅរួចទេ។

សម្ដេចថ្លែងថា ត្រកូល «ហ៊ុន» មិនមែនយកប្រទេសជារបស់ខ្លួនទេ ។ប៉ុន្ដែ សម្ដេចថា ត្រកូល «ហ៊ុន »ត្រូវការពារសន្ដិភាពនិងការពាររបបបច្ចុប្បន្ននេះ នៅគ្រប់កាលៈទេសៈ។

សំឡេង សម្ដេច ហ៊ុន សែន ៖

ស្របពេលនេះដែរ សម្ដេច ហ៊ុន សែន ក៏បានណែនាំកូនប្រុសទាំង ៣នាក់របស់សម្ដេចឲ្យចេញបង្ហាញមុខនៅលើវេទិកាដោយ ២នាក់ស្ថិតក្នុងឯកសណ្ឋានជាទាហានពាក់ផ្កាយមួយ និងផ្កាយ ៣ ហើយម្នាក់ទៀតស្ថិតក្នុងសំលៀកបំពាក់ស៊ីវិល។តែសម្ដេចថាពួកគាត់ទាំង៣ គឺជាយោធាដើម្បីការពារជាតិ។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងអំពីត្រកូលរបស់សម្ដេចដែលសម្ដេចថា មានស្ត្រីម្នាក់វាយប្រហារលើត្រកូល«ហ៊ុន» របស់សម្ដេច។ ឆ្លៀតពេលនោះដែរ សម្ដេចនាយករដ្ឋមន្ត្រីបាននិយាយចំអកចពោះគណបក្សមួយដែលមានពាក្យ «សង្គ្រោះជាតិ» ដែលសម្ដេចថា ការពិត ពាក្យនេះ គឺជារបស់គណបក្សប្រជាជនកម្ពុជាបក្សនេះ បានសង្គ្រោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។

សំឡេង សម្ដេច ហ៊ុន សែន ៖

ក្នុងពិធីនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរម្លឹកការបះបោរប្រឆាំងរបប់ខ្មែរក្រហម ដោយសម្ដេចថា បានចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះប្រទេសកម្ពុជាចេញរបបប៉ុលពតនេះ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x