loader

មន្រ្តីសិទ្ធិមនុស្សចូលសវនាការ​ទាំងស្ថានភាព​សុខភាព​ទ្រុឌទ្រោម

 

ភ្នំពេញ៖ មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួនបួនរូបឡើងសវនាការនៅតុលាការកំពូលនៅថ្ងៃនេះក្នុងសំណុំរឿងសុំនៅក្រៅឃុំជាបណ្តោះអាសន្ន។ អ្នកការពារសិទ្ធិមនុស្សទាំងនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមផ្នែកសុខភាព។

លោក យី សុខសាន្ត(ឆ្វេង) និង លោក នី សុខា (ស្តំា) មកស្តាប់សវនាការនៅសាលាឧទ្ធរណ៍។
លោក យី សុខសាន្ត(ឆ្វេង) និង លោក នី សុខា (ស្តំា) មកស្តាប់សវនាការនៅសាលាឧទ្ធរណ៍។

តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានបើកសវនាការក្នុងសំណុំរឿងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្រ្តីការពារសិទ្ធិមនុស្សចំនួនបួនរូបគឺ លោកស្រី លឹម មុន្នី លោកណៃ វង្សដា លោកយី សុខសាន្ត និង លោកនី សុខា។ ប៉ុន្តែសាលដីកានឹងត្រូវប្រកាសនៅថ្ងៃទី២៨ខែមិថុនានេះ។

មន្ត្រីសមាគមអាដហុកទាំងបួនរូបនេះ ត្រូវបានចៅក្រមសាលាដំបូងសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្ស៊ី ក្នុងសំណុំរឿងស្នេហារបស់នាងខុមចាន់តារាទីហៅស្រីមុំ អស់រយៈពេលជាងមួយឆ្នាំមកហើយ។

លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ជាប់ពាក់ព័ន្ធនក្នុងសំណុំរឿងស្នេហារបស់នាង ស្រីមុំ ជាមួយប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ប៉ុន្តែលោក ចរិយាគ្មានវត្តមាននៅក្នុងបន្ទប់សវនាការតុលាការកំពូល ដោយសារមេធាវីលោកមិនបានប្តឹងសុំនៅក្រៅឃុំទេ។

លោក ឡោ ជុនធី មេធាវីការពារមន្រ្តីអាដហុក ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន មុខតុលាការកំពូល ថ្ងៃទី ២១ ខែមិថុនា ឆ្នំា ២០១៧។
លោក ឡោ ជុនធី មេធាវីការពារមន្រ្តីអាដហុក ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន មុខតុលាការកំពូល ថ្ងៃទី ២១ ខែមិថុនា ឆ្នំា ២០១៧។

លោក ឡោ ជុនធី មេធាវីការពារឲ្យសកម្មជនសិទ្ធិមនុស្សទំាំងបួនរូប នៅក្នុងសវនាការព្រឹកមិញនេះ បានស្នើឲ្យប្រធានចៅក្រមសាលាកំពូលដោះលែងកូនក្តីរបស់ខ្លួនអាចនៅក្រៅឃុំបណ្តោះអាសន្ន ដោយសារបញ្ហាសុខភាពទ្រុតទ្រូម។

លោកមេធាវី ជុនធី បញ្ជាក់ថា កូនក្តីរបស់លោកគួរតែបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះដំណើរការស៊ើបអង្កេតមិនមានភាពរីកចម្រើនតទៅទៀត។

ក្នុងចំណោមមន្ត្រីសិទ្ធិមនុស្សទាំងបួនរូប លោក ណៃ វង្សដា មានអការៈទ្រុឌទ្រោមអស់កម្លំាងយ៉ាងខ្លាំងនិងបានសុំប្រធានចៅក្រមសាលាកំពូលសម្រាកនៅក្រៅបន្ទប់សវនាការ។ នេះបើតាមមេធាវី។

កាលពីថ្ងៃអាទិត្យមន្ត្រីសិទ្ធិមនុស្សម្នាក់ទៀតដែលកំពុងស្ថិតក្នុងការឃុំឃាំងដែរគឺលោកនី សុខា បានដួលសន្លប់ក្នុងបន្ទប់ទឹកដោយសារសភាពទ្រុឌទ្រោម។

នៅក្រោយពីសវនាការរយៈពេលជាងបីម៉ោង លោកយី សុខសាន្ត អ្នកជាប់ឃុំម្នាក់ទៀតបានសរសេរលិខិតខ្លីមួយជូនក្រុមអ្នកកាសែតដោយស្នើឲ្យរាជរដ្ឋាភិបាល«ឈប់ធ្វើទារុណកម្មក្រុមលើក្រុមអ្នកការពារសិទ្ធិមនុស្សតទៅទៀតដើម្បីរក្សាមុខមាត់ជូនប្រទេសជាតិ»៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x