en     km
en     km

សកម្មភាព​ទាំងឡាយ​ទៅ​រក​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ដែល​អ្នក​គួរ​​ស្វែង​យល់​(មានសំឡេង)

Share

កូរ៉េ៖រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ សកម្មភាពទាំងឡាយ ដែលអ្នកគួរចង់ដឹង គឺសកម្មភាព កងទ័ពអាមេរិក ធ្វើចលនា ទ័ព ទៅរកសង្គ្រាមនៅឧបទ្វីបកូរ៉េ។ សកម្មភាពនេះនាំឱ្យកូរ៉េខាងជើងកាន់តែគឃើ្លន ហើយគំរាមវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរទៅលើសម្ព័ន្ធមិត្តអាមេរិក គឺ ជប៉ុន និងកូរ៉េខាងត្បូង។
លោក សេរីវឌ្ឍនៈ រាយការណ៍៖

uss-north-korea
អាមេរិកថា ផ្កាយរណបរបស់ខ្លួនចាប់បានទីតាំងការដ្ឋានផលិតអាវុធនុយកូរ៉េខាងជើងហើយ។មន្ត្រីការពារជាតិអាមេរិកបានប្រាប់បណ្ដាញទូរទស្សន៍ CNN ថា ផ្កាយរណបស៊ើបអង្កេតរបស់អាមេរិកចាប់ផ្ដើម ចាប់យកសកម្មភាព និងរូបភាពនៃការដ្ឋានផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានហើយ ដែលគេថា ជាលើកដំបូង បន្ទាប់ពីក្រុងវ៉ាស៊ីនតោនមានផែនការវាយប្រហារក្រុងព្យុងយ៉ាង ។

ពួកមន្ត្រីអាមេរិកបានបញ្ជាក់ថា គេឃើញការឱ្យរូបភាពរបស់ផ្កាយរណបនេះ អំពីប្រព័ន្ធការពារនៅការដ្ឋានផលិតអាវុធនុយក្លេអ៊ែរ និងរោងចក្រអាវុធនុយក្លែអែរហើយ ឃើញសកម្មភាពខ្លះដើម្បី ធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរជាថ្មីទៀត។
មន្ត្រីអាមេរិក ២រូបដែល ប្រាប់CNN បានអះអាងថា នឹងដាក់ការបង្ហាញរូបភាពបានមកពីផ្កាយរណបនេះ ទៅលោកប្រធានា ធិបតីដូ ណាល់ត្រាំ ដើម្បីធ្វើសេចក្ដីសម្រេចថា ត្រូវឆ្លើយតបកូរ៉េខាងជើង ដែលបាញ់សាកល្បងអាវុធនុយក្លេអ៊ែរម្ដងទៀត ដោយ វិធីណា។

សេតវិមានបាននិយាយថា បើកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរម្ដងទៀតនោះ គឺជារឿងបរាជ័យរបស់ក្រុងប៉េកាំង ដែលគ្មានសមត្ថភាព គាបសង្កត់ ក្រុងព្យុងយ៉ាង។ អាមេរិកបញ្ជូនយន្តទម្លាក់គ្រាប់ទំនើបបំផុតទៅឧបទ្វីបកូរ៉េយន្តហោះនេះ មានឈ្មោះថា B-1B ដែលគេហៅថា យន្តហោះទម្លាក់គ្រាប់បែកទំនើបបំផុត ដោយអាចបាញ់ទម្លាក់យន្តហោះ ចម្បាំង ហើយ វាយលុកលើទីតាំងរបស់សត្រូវបានយ៉ាងងាយ។

korea-3

យន្តហោះដែលប្រើប្រព័ន្ធឡាហ្សែនេះ ត្រូវហោះលើឧបទ្វីបកូរ៉េច្រើនម៉ោងដើម្បីឱ្យលាន់លឺ ដល់កូរ៉េខាងជើង។ សេតវិមានថា យន្តហោះនេះ ត្រូវហោះចេញពីមូលដ្ឋានរបស់វានៅលើកោះមួយនៃសមុទ្រ-ជប៉ុន ដោយហោះអមនាវាពិឃាដរបស់ជប៉ុន និងអាមេរិកដែលកំពុងធ្វើសមយុទ្ធ។

យន្តហោះចម្បាំងអាមេរិកនៅលើមូលដ្ឋានទ័ពអាកាសនៅកោះមួយនៃសមុទ្រជប៉ុនមានយន្តហោះទម្លាក់គ្រាប់បែក B-52 យន្តហោះ បំបាំងកាយB-2 និងយន្តហោះ F-15 បានចុះចតរួចហើយ ខណៈនាវា ចម្បាំងធំៗ ៣ គ្រឿងដែលផ្ទុកយន្តហោះ បាន៦០គ្រឿង និង កាំជ្រួច៣០០ដើម ព្រមទាំងនាវាមុជទឹក ក៏បានទៅដល់ សមុទ្រឧបទ្វីបរួចហើយដែរ។

ជប៉ុនចាប់ផ្ដើមធ្វើសមយុទ្ធកាំជ្រួចប្រព័ន្ធការពារទប់ទល់កូរ៉េខាងជើង

ប្រទេសជប៉ុនដែលរងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង នៅថ្ងៃនេះ ចាប់ផ្ដើមធ្វើសមយុទ្ធកាំជ្រួចប្រព័ន្ធការពារ ដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់កាំជ្រួចប្រទេសកូរ៉េខាងជើង។យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាំជ្រួចដែល ជប៉ុនធ្វើសមយុទ្ធនេះ គឺ កាំជ្រួច PAC -3 ឬគេហៅថា កាំជ្រួច ប៉ាទ្រីយ៉ូត (Patriot) ដែលអាមេរិកបានដាក់ពង្រាយដើម្បីការពារ ដែលអាកាស និងអធិបតេយ្យជប៉ុន ហើយកាំជ្រួចទាំងនោះ ដាក់ក្បែរនៅទីក្រុង Tokyo ដោយមានលទ្ធផលបាញ់ទម្លាក់កាំជ្រួចរបស់សត្រូវ។
korea-1

មេបញ្ជាការការពារជាតិរបស់ប្រទេសជប៉ុន លោក Akinori Hanada បាននិយាយប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធនេះធ្វើឡើង ដើម្បីការពារប្រជាជន ជប៉ុន និងទ្រព្យសម្បត្តិរបស់ប្រទេស។ការដែលប្រទេសជប៉ុនធ្វើសមយុទ្ធកាំជ្រួចការពារប្រទេសដូចនេះ គឺ ស្របពេលដែលកូរ៉េខាងជើងបានប្រកាសថា ខ្លួនមានលទ្ធភាពបាញ់កាំជ្រួចលើដែនដីប្រទេសជប៉ុនគ្រប់កាលៈទេសៈទាំងអស់។

korea

ស្របពេលនេះ ក្រុមអ្នកជំនាញកិច្ចការយោធារបស់សេតវិមានបានបង្ហើបថា អាមេរិកវាយសន្ធប់លើ់កូរ៉េខាងជើង ដោយការប្រើកាំជ្រួច និងយន្តហោះទំនើ់បបំផុតទាំងនេះឱ្យបានឆាប់ បំផុត ។ ពួកគាត់ គិតអាមេរិកនឹងវាយប្រហារនៅពេលកូរ៉េខាងជើងបាញ់កាំជ្រួចបំពាក់ដោយក្បាល គ្រាប់នុយក្លេអ៊ែរជាថ្មីទៀតនោះ៕

Share

Image
Image
Image