en     km
en     km

តើ​អ្នកគួរ​ធ្វើ​ដូច​ម្តេច ​នៅ​ពេល​ទូរ​ស័ព្ទធ្លាក់ចូល​ទឹក​?

Share

នៅ​ពេល​ទូរស័ព្ទទឹក​ចូល​​ម្តង​ៗ មនុស្ស​មួយ​ចំនួន​យក​ទូរស័ព្ទ​ដែល​ចូល​ទឹក​នោះ​ទៅ​កប់​ក្នុង​អង្ករ ប៉ុន្តែពេល​ខ្លះ​នៅ​តែ​មិន​អាច​ស្រោច​ស្រង់​វា​បាន​ រី​ឯ​មនុស្ស​មួយ​ចំនួន​ទៀត​តែង​តែ​ភ័យ​ព្រួយ​ហើយ​រត់​រក​ជាង​ជួស​ជុល​ទូរស័ព្ទ​ឲ្យ​ជួយ​តែ​ម្តង​។​

150827-sreyroth-Inter-news--kimoan-ed-1

ឈប់​បារម្ភ​ទៀត​ទៅ អ្នក​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង​បាន​ដែរ​។ ខាង​ក្រោម​នេះ ជាវិ​ធី​សាស្រ្ត​ខ្លីៗ​មួយចំនួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូរស័ព្ទចូល​ទឹក​បាន​ដោយ​ងាយ​ស្រួល​៖

1. បិទ​ទូរ​ស័ព្ទ៖

បិទ​ទូរស័ព្ទ​របស់​លោក​អ្នក​ហើយ​កុំ​ព្យាយាម​បើក​វា​

2. ដោះ​ស៊ីម​និង​ថ្ម​៖

ប្រសិន​បើ​អាច លោក​អ្នក​គួរ​តែ​ដោះ​ថ្ម​និង​ស៊ីម​ចេញ លើក​លែង​តែ​ពពួក អាយ​ហ្វូន​(IPhone) ដែល​អ្នក​មិន​អាច​ដោះ​ថ្ម​បាន​។

3. ផ្លុំ​ទឹក​ចេញ​៖

ដើម្បី​យក​ទឹក​ចេញ​ពី​ទូរស័ព្ទ អ្នក​អាច​ប្រើ​ម៉ាស៊ីន​បូម​ឬ​បំពង់​ទឹក​ជ័រ មក​ផ្លុំ​ទឹក​ចេញ​ពី​ទូរស័ព្ទ​ដែល​ដោះ​ថ្ម​និង​ស៊ីម​ចេញ​នោះ​ចេញ។

4. សម្ងួត​វា​៖

នៅ​ពេល​ដែល​លោក​អ្នក​បាន​​ផ្លុំ​ទឹក​ចេញ​ហើយ នេះ​គឹ​ជា​ពេល​ដែល​អ្នក​ត្រូវ​តែ​ខ្វល់​ខ្វាយ ពី​សណ្សើម​ដែល​នៅ​ក្នុង​ទូរស័ព្ទ​នោះ​ម្តង​។ ដើម្បី​សម្អាត​វា​ អ្នក​ត្រូវ​តែ​កប់​វា​ទៅ​ក្នុង​ពាង​អង្ករ​ឬ​ក្នុង​ធុង​ដែល​ផ្តុក​ទៅ​ដោយ​រ៉ែ​ស៊ី​លី​កា​ដូច​ជា ខ្សាច់​ជា​ដើម។

5. បើក​វា​​៖

ជា​ចុង​ក្រោយ​អ្នក​ត្រូវ​បើក​វា​មក​វិញ តែ​ត្រូវ​ចាំ​ថា យ៉ាង​តិច​២៤​ម៉ោង​សិន​ក្រោយ​ពី​ការ​ផ្លុំ​សម្អាត​រួច​!​

 

ប្រភព៖ Today

[wpb-yt video=”zOPpAOP9o34″]

Share

Image
Image
Image