នៅពេលទូរស័ព្ទទឹកចូលម្តងៗ មនុស្សមួយចំនួនយកទូរស័ព្ទដែលចូលទឹកនោះទៅកប់ក្នុងអង្ករ ប៉ុន្តែពេលខ្លះនៅតែមិនអាចស្រោចស្រង់វាបាន រីឯមនុស្សមួយចំនួនទៀតតែងតែភ័យព្រួយហើយរត់រកជាងជួសជុលទូរស័ព្ទឲ្យជួយតែម្តង។
ឈប់បារម្ភទៀតទៅ អ្នកក៏អាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានដែរ។ ខាងក្រោមនេះ ជាវិធីសាស្រ្តខ្លីៗមួយចំនួនក្នុងការដោះស្រាយបញ្ហាទូរស័ព្ទចូលទឹកបានដោយងាយស្រួល៖
1. បិទទូរស័ព្ទ៖
បិទទូរស័ព្ទរបស់លោកអ្នកហើយកុំព្យាយាមបើកវា
2. ដោះស៊ីមនិងថ្ម៖
ប្រសិនបើអាច លោកអ្នកគួរតែដោះថ្មនិងស៊ីមចេញ លើកលែងតែពពួក អាយហ្វូន(IPhone) ដែលអ្នកមិនអាចដោះថ្មបាន។
3. ផ្លុំទឹកចេញ៖
ដើម្បីយកទឹកចេញពីទូរស័ព្ទ អ្នកអាចប្រើម៉ាស៊ីនបូមឬបំពង់ទឹកជ័រ មកផ្លុំទឹកចេញពីទូរស័ព្ទដែលដោះថ្មនិងស៊ីមចេញនោះចេញ។
4. សម្ងួតវា៖
នៅពេលដែលលោកអ្នកបានផ្លុំទឹកចេញហើយ នេះគឹជាពេលដែលអ្នកត្រូវតែខ្វល់ខ្វាយ ពីសណ្សើមដែលនៅក្នុងទូរស័ព្ទនោះម្តង។ ដើម្បីសម្អាតវា អ្នកត្រូវតែកប់វាទៅក្នុងពាងអង្ករឬក្នុងធុងដែលផ្តុកទៅដោយរ៉ែស៊ីលីកាដូចជា ខ្សាច់ជាដើម។
5. បើកវា៖
ជាចុងក្រោយអ្នកត្រូវបើកវាមកវិញ តែត្រូវចាំថា យ៉ាងតិច២៤ម៉ោងសិនក្រោយពីការផ្លុំសម្អាតរួច!
ប្រភព៖ Today
[wpb-yt video=”zOPpAOP9o34″]