loader

សម្តេច​ ហ៊ុន​ សែន​ ប្រកាស​ឱ្យ​កងទ័ព​ត្រៀម​ទប់ទល់​ចលនា​ផ្តួល​រលំ​រដ្ឋាភិបាល​(មានសំឡេង)

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យកងទ័ពទាំងអស់ត្រៀមកម្លាំង ដើម្បីត្រៀមទប់ទល់រាល់ ការបះបោល ឬចលនាណាមួយដែលចង់ផ្តួលរលំរដ្ឋាភិបាលដែលអាចកើតចេញជាសង្គ្រាមនោះ។

សម្តេច ហ៊ុន សែន ថ្លែងនៅឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម នៅថ្ងៃទី២១ មិថុនា ២០១៧នេះ។
សម្តេច ហ៊ុន សែន ថ្លែងនៅឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម នៅថ្ងៃទី២១ មិថុនា ២០១៧នេះ។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីនេះធ្វើឡើងនៅក្នុងពិធីរំលឹកខួបលើកទី ៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម នៅថ្ងៃទី២១ មិថុនា ២០១៧នេះ។

សម្តេចក៏បានជំរុញឱ្យកងទ័ព និងកម្លាំងប្រដាប់អាវុធ ពិសេសគឺក្រុមគ្រួសារត្រកូលហ៊ុន ត្រូវបេ្តជ្ញាការពារទឹកដី ការពាររាជ បល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យបានគង់វង្ស ខណៈសម្តេចថា មានបុគ្គលមួយចំនួនកំពុងធ្វើការញុះញង់ពលរដ្ឋ ដែលអាច បង្កក្លាយជាសង្គ្រោមបាន។

សម្តេចថា បើទោះបីជាបុគ្គលក្រុមនោះមិនមានអាវុធក៏ដោយ តែវោហាស័ព្ទ និងសំណេរចុងប៊ិចរបស់ក្រុមនោះ ក៏មានទម្ងង់ អាច ជំរុញឱ្យពលរដ្ឋបះបោលប្រឆាំងរដ្ឋាភិបាលស្របច្បាប់បានដែរ៕

សូមស្តាប់ប្រសាសន៍នាយករដ្ឋាមន្ត្រី ហ៊ុន សែន

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x