en     km
en     km

អាជ្ញាធរថៃ ឃាត់ខ្លួនពលរដ្ឋវៀតណាម ៦នាក់ ករណីលួចចូលមករស់នៅ

Share

អាជ្ញាធរថៃ ៖ មន្ត្រីអន្តោប្រវេសន៍បាននិយាយថា ពលរដ្ឋវៀតណាម ៦នាក់ ក្នុងនោះ កុមារម្នាក់ផង ត្រូវបានឃាត់ បន្ទាប់ពីបដិសេធទិដ្ឋការ។

vetnam-and-us

តាមកាសែត Thai The Nation ពលរដ្ឋវៀតណាមទាំងនេះ ត្រូវបានចោទករណីបន្លំខ្លួនធ្វើជាអ្នកទេសចរណ៍ ប៉ុន្តែ លាក់ខ្លួនរកស៊ីដូចពលរដ្ឋថៃដែរ។

ប្រធានការិយាល័យអន្តោប្រវេសន៍នៅខេត្តសាកែវ  លោក វរៈសេនីយឯង Benjapol Rodsawat និយាយថា ពួកគាត់ ឈ្មោះ Nguyen Van Thon អាយុ ២៧ឆ្នាំ Nguyen Van Son អាយុ ៥២ឆ្នាំ Ly Xuong,  អាយុ៦២ឆ្នាំ Ly Thi Tuyet Anh អាយុ ៥៥ឆ្នាំ Ly Thi Ngoc Phuong អាយុ៦១ឆ្នាំនិងកុមារ Ly Nguyen Catdang អាយុ ៩ឆ្នាំ។

លោក វរៈសេនីយបន្តថា ពលរដ្ឋវៀតណាមទាំងនោះ បដិសេធមិនប្រាប់ថា រស់នៅខេត្តណានោះទេ គ្រាន់តែប្រាប់ ថា ពួកគាត់ មកជាមួយពលរដ្ឋវៀតណាមច្រើននាក់ទៀត៕

 

Share

Image
Image
Image