loader

Human​ Rights​ Watch​ ចាត់​ទុក​វៀតណាម​ រំលោភសិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ​

ក្រុងហាណូយ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchបានរិះគន់ ប្រទេសវៀតណាម ថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារធ្វើទារុណកម្មលើអ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិ ។

vetnam

ក្រុមសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះបានពណ៌នាការចាប់ខ្លួនមនុស្ស ៣៦នាក់គឺជាការវាយ ប្រហារលើយុទ្ធនាការសិទ្ធិសេរីភាពនិងអ្នកសរសេរប្លុករិះគន់។

Human Rights Watchនិយាយថា ទោះបីជាមានកំណែទម្រង់នៃសេដ្ឋកិច្ចយ៉ាង ទូលំទូលាយ ទៅរកការផ្លាស់ប្តូរសង្គមយ៉ាងណាក្តី ក៏បក្សកុម្មុនីស្តនៅតែរិតបន្តឹង និង ធ្វើការត្រួតពិនិត្យ ប្រព័ន្ធផ្សព្វផ្សាយដោយមិនលើកលែងចំពោះការរិះគន់ រដ្ឋាភិបាល។

ទោះបីជាមានការរឹតបន្តិងក្នុងការបញ្ជេញមតិយ៉ាងណាក្តី ក៏នៅតែមានវេបសាយ និងប្លុកមួយចំនួនបន្តការរិះគន់ និងធ្វើការបង្ហោះនូវសារសេចក្តីឈឺចាប់ របស់ពួកគេដោយ បង្ហោះព្រោងព្រាតលើ បណ្ដាញហ្វេសបុក ដ៏ពេញនិយម។

អង្គការសិទ្ធមនុស្សអន្តរជាតិនេះបន្តថា មានជនរងគ្រោះជាច្រើន ដែលត្រូវគេវាយឱ្យរងរបួស ដោយមន្ត្រីប៉ូលីសដែលអង្គការនេះថា ជារឿងធម្មតាទៅហើយ សម្រាប់ប៉ូលិសដែលចាប់សកម្មជនដាក់ចូលក្នុងរថយន្តនៅពេលដែល មានការធ្វើតវ៉ានៅតាមដងវិថី។

លោក ប្រេដ អាដាម នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី បាននិយាយថា៖ « រដ្ឋាភិបាលប្រទេសវៀតណាម គួរតែយោគយល់និងអត់ឱន គឺមិនត្រូវមានការបង្ក្រាបដោយអំពើហឹង្សានេះ នឹងនាំទៅដល់ការល្មើសច្បាប់ និងធ្វើឱ្យសង្គមអាចធ្លាក់ក្នុងស្ថានវឹកវរ»។

ក្រុមសិទ្ធិមនុស្សបាននិយាយថា យ៉ាងតិចសកម្មជន ១១២ នាក់ ក្នុង នោះមានទាំងអ្នកសរសេរប្លុក និងសកម្មជនជាច្រើនរូបត្រូវចាប់បញ្ជូលចូលពន្ធនាគារនៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ២០១៥។ ក្រុមសិទិ្ធមនុស្សបាននិយាយថាសកម្មជន ៣៦នាក់ នេះរង ការវាយដំធ្វើទារុណកម្ម ដោយប៉ូលីសហើយ ពួកគេរងការផ្តន្ទាទោសធ្ងន់ធ្ងរក្រោមច្បាប់សន្តិសុខ ជាតិវៀតណាម៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x