en     km
en     km

រដ្ឋសភា​អនុម័តសេចក្តីស្នើ​ច្បាប់ស្តីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា​

Share

ភ្នំពេញ៖សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាត្រូវបានអនុម័តដោយសម្លេងភាគច្រើនក្នុងកិច្ចប្រជុំសភានៅថ្ងៃអង្គារនេះ។ សេចក្តីស្នើច្បាប់បានកំណត់បន្ថែមសមាជិកព្រឹទ្ធសភាមួយរូបថែមទៀត។

two-metting

សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភានៅព្រឹកថ្ងៃអង្គារនេះដោយមានសំឡេងគាំទ្រ៩៧លើចំនួនតំណាងរាស្ត្រមានវត្តមានសរុបចំនួន  ១០៨រូប។

សេចក្តីស្នើច្បាប់បានកំណត់បន្ថែមចំនួនសមាជិកព្រឹទ្ធសភាមួយរូបទៀតដែលធ្វើឲ្យចំនួនសមាជិកព្រឹទ្ធសភាសរុបនឹងកើន ដល់ចំនួន៦២រូបនៅអាណត្តិក្រោយនេះ។

តាមគម្រោងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងធ្វើឡើងនៅដើមឆ្នាំ២០១៨ខាងមុខ។

សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងបូកសរុបកិច្ចប្រជុំមួយកំណាត់ព្រឹកនេះ។«ថ្ងៃនេះអង្គប្រជុំបានធ្វើការ អនុម័ត សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាចប់សពគ្រប់»។

សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាថ្មីនេះ មាន១១ជំពួកនិង ចែកជា៣២មាត្រា។ សេចក្តីស្នើច្បាប់បានសម្រេចកាត់បន្ថយរយៈពេលឃោសនាបោះឆ្នោតពីចំនួន២១ថ្ងៃមកត្រឹម១៤ថ្ងៃវិញ កំណត់ពីការ រៀបចំក្បួនព្យុះ ហយាត្រាទ្រង់ទ្រាយធំ ព្រមទាំងបានកំណត់ អំពីការបាត់បង់អសនៈ នៃព្រឹទ្ធសភាក្នុងករណីបក្សនយោ បាយដែលជាប់ឆ្នោតធ្វើពហិការក្នុងការចូលរួមប្រជុំជាលើកដំបូងតាមការកោះហៅរបស់ព្រះមហាក្សត្រ ឬមិនព្រមចូលប្រជុំដើម្បីប្រកាសសុពលភាព។

លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានចូលរួមកិច្ចប្រជុំ ពេញអង្គនេះដែរមាន ប្រសាសន៍ថាលោក យល់ស្របលើសេចក្តីស្នើច្បាប់នេះ ប៉ុន្តែត្រូវការឲ្យមានការពន្យល់បន្ថែមលើចំណុចមួយចំនួន។ «យើងខ្ញុំសុំជាទូទៅជាគោលការណ៍យើងនឹងចូលរួមគំាទ្រច្បាប់នេះហើយត្រូវការពន្យល់បន្ថែមទៅតាមជំពូកនីមួយៗនៅពេលដែលយើងពិនិត្យពិភាក្សានេះដើម្បីឱ្យយើងយល់ច្បាស់អំពីសេចក្តីនៃការចែងនៅក្នុងជំពូកនីមួយៗនៃច្បាប់ផងដែរ»។

ជាមួយគ្នានេះ លោក  ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា មានប្រសាសន៍ថាសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភាដែលបានដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត នាពេលនេះ បានរៀបចំត្រឹមត្រូវ ហើយសេចក្តីស្នើច្បាប់នេះ ធ្វើទ្បើងស្របតាមស្ថាន ភាពនយោបាយកម្ពុជា ។«សេចក្តីស្នើច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតំាងព្រឹទ្ធសភាធ្វើទ្បើងស្របតាមបរិបទនយោបាយបច្ចប្បន្ន និងការរីកចំរើនលើគ្រប់វិស័យរបស់ព្រះ រាជាណាចក្រកម្ពុជាស្របតាមដំណើរការតំាងតែពីរៀងមកក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានការអភវិឌ្ឍន៍ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ជាតំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី២៣រូប មានប្រសាសន៍ថា សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំាងសមាជិកព្រឹទ្ធសភានាពេលនេះ គឺដើម្បីឱ្យស្របទៅ នឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។

សូមរំលឹកថាសេចក្តីស្នើច្បាប់ស្តីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភានេះធ្វើឡើងតាមកិច្ចព្រមព្រៀងរួមរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។

កាលពីពេលថ្មីៗនេះគណបក្សទាំងពីរបានព្រមព្រាងគ្នាបង្កើនចំនួនអសនៈសមាជិកសភាឲ្យកើនរហូតដល់១២៥។ចំណែកឯសមាជិកព្រឺទ្ធសភាត្រូវមានចំនួនពាក់កណ្តាលនៃចំនួនសមាជិកសភាគឺកើនដល់ចំនួន៦២រូប៕

 

 

Share

ព័ត៌មានទាក់ទង

Image