en     km
en     km

រុ​ស្ស៊ី​ព្រមាន​អា​មេ​រិ​ក​ បន្ទាប់​ពី​អា​មេ​រិ​ក​បាញ់​ទម្លាក់​យន្តហោះ​ស៊ី​រី​

Share

ប្រទេសរុស្ស៊ីព្រមានសហរដ្ឋអាមេរិកដោយសារតែកងទ័ពអាកាសអាមេរិក បានបាញ់ទម្លាក់យន្ដហោះយោធាមួយគ្រឿងរបស់ប្រទេសស៊ីរី កាលពីថ្ងៃ អាទិត្យ សប្ដាហ៍កន្លងទៅនេះ ។

rossy-and-usa

ក្រុមចម្រុះដែលជាចលនាប្រឆាំងរបប បាសាល់ អាល់អាសាដ បាននិយាយថា យន្ដហោះចម្បាំងស៊ីរី Su 22 បានទម្លាក់គ្រាប់បែកលើមូលដ្ឋានពួកឧទ្ទាមដែលអាមេរិកគាំទ្រ ។ តែភ្លាមៗនោះ យន្ដហោះស៊ីរី ត្រូវបានបាញ់ទម្លាក់ដោយកាំជ្រួចចេញពីយន្ដហោះអាមេរិក។

រុស្ស៊ី និងស៊ីរី គឺជាសម្ព័ន្ធមិត្តនឹងគ្នា ប្រទេសទាំងពីរនេះ បានរួមកម្លាំងគ្នាប្រយុទ្រប្រឆាំងពួកឧទ្ទាម និងពួកសកម្មប្រយុទ្ធ IS ។
សេតវិមានបាននិយាយថា ខ្លួនវាយប្រហារដោយសារតែការពារខ្លួនតែប៉ុណ្ណោះ ។

សហរដ្ឋអាមេរិក និងរុស្ស៊ី បានចូលពាក់ព័ន្ធនឹងសង្គ្រាមស៊ីរី ចាប់តាំងពីឆ្នាំ ២០១៤ ហើយគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធ IS ។ តែយ៉ាងនេះក្ដី អាមេរិកបានបាញ់កាំជ្រួចប្រមាណជា ៦០ដើម ទៅលើទីតាំងទ័ពអាកាសរបស់ស៊ីរី កាលពីខែ មីនា ហើយភ្លាមៗនោះ រុស្ស៊ីក៏បានគម្រាមអាមេរិកផងដែរ៕ BBC

 

Share

Image
Image
Image