loader

និស្សិត​អា​មេ​រិ​ក​ម្នាក់​ស្លាប់​បន្ទាប់​ពី​កូរ៉េ​ខាងជើង​ដោះ​លែង​

និស្សិតជនជាតិអាមេរិកម្នាក់ដែលត្រូវបានដោះលែង ដោយប្រទេសកូរ៉េខាងជើង កាលពីសប្ដាហ៍មុន ក្រោយពីឃុំខ្លួនរយៈពេល ១៥ខែ បានទទួលមរណភាពហើយ។

korea

គ្រួសាររបស់សាកសពបានប្រកាសថា Otto Warmbier អាយុ ២២ឆ្នាំ បានទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ៍សប្ដាហ៍មុន ប៉ុន្ដែគាត់មានជំងឺភ្លេចភ្លាំងស្មារតីមួយឆ្នាំមកហើយ។ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានដោះលែង វេជ្ជបណ្ឌិតអាមេរិកបានពិនិត្យសុខភាពភ្លាមដែរ។

យុវជនរូបនេះ ត្រូវបានកូរ៉េខាងជើងកាត់ទោសរយៈពេល ១៥ឆ្នាំ ដោយដាក់នៅក្នុងជំរុំឃុំខ្លួន ហើយដាក់ទណ្ឌកម្មអោយធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ ។

គាត់មានជម្ងឺសរសៃប្រសាទ ហើយត្រូវបានកូរ៉េខាងជើងដោះលែងកាលពីថ្ងៃទី ១៣មីនា។ គ្រួសាររបស់យុវជននេះ បានស្ដីបន្ទោសថា មរណភាពលោក Otto Warmbier ដោយសារការធ្វើទារុណកម្ម។

ទាក់ទិនមរណភាពរបស់ Otto Warmbier រូបនេះ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានហៅកូរ៉េខាងជើង ថា ជាក្រុមមនុស្សឃោរឃៅបំផុត ។ លោក ត្រាំ ថ្កោលទោសកូរ៉េខាងជើង ដោយព្រមានថា ត្រូវទទួលខុសត្រូវចំពោះមរណភាពយុវជនរូបនេះ ។

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x