en     km
en     km

ប្រទះឃើញសាកសពកូនដំរីងាប់នៅលើផ្លូវជាតិក្នុងប្រទេសម៉ាឡេស៊ី

Share

សិង្ហបុរី ៖ កូនដំរីមួយក្បាលត្រូវបានប្រទះឃើញងាប់នៅលើផ្នែកម្ខាងនៃផ្លូវជាតិក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ។ បើយោងតាមក្រុមអ្នកអភិរក្សសត្វព្រៃគ្រប់គ្រងនិងអេកូវិទ្យាដំរីម៉ាឡេស៊ី ហៅកាត់ថា (MEME) ។

សាកសពកូនដំរី។
សាកសពកូនដំរី។

នៅលើទំព័រហ្វេសប៊ុក MEME បានសរសេរថា កូនដំរីនេះត្រូវបានងាប់ បន្ទាប់ពីអ្នកបើកបររថយន្តមួយគ្រឿង ព្យាយាមជំរុញ ឱ្យកូនដំរីនោះដើរទៅកាន់ទីព្រៃវិញ ប៉ុន្តែកូនដំរីនោះនៅតែមានះឈរលើផ្លូវជាតិដដែរ។

ផ្លូវជាតិនៅទូទាំងប្រទេសម៉ាឡេស៊ីតែងមានដាក់សញ្ញាព្រមានអ្នកបើកបរ ឱ្យដឹងថាមានសត្វព្រៃឆ្លងកាត់ផ្លូវជានិច្ច៕ប្រភព៖ CNA

Share

Image
Image
Image