en     km
en     km

ស្លាប់និងរបួស បន្ទាប់ពីឡានដឹកទំនិញបើកបុកហ្វូងមនុស្សនៅភាគខាងជើងទីក្រុងឡុងដ៍

Share

ក្រុងឡុងដ៍ ៖ ប៉ូលិសក្រុងឡុងដ៍ និយាយថា ឡានដឹកទំនិញមួយគ្រឿងបានបើកបុកហ្វូងមនុស្សមួយក្រុមដែលកំពុងធ្វើ ដំណើរដោយថ្មើរជើងក្នុងទីក្រុងឡុងដ៍នៅថ្ងៃច័ន្ទទី១៩ មិថុនា។ ជាលទ្ធផលនៅក្រោយហេតុការណ៍នេះ មានអ្នកស្លាប់និង របួសមួយចំនួន។

ទិដ្ឋភាពនៅកន្លែងកើតហេតុការណ៍នៅទីឡុងហ៍។រូបភាពពីCNA
ទិដ្ឋភាពនៅកន្លែងកើតហេតុការណ៍នៅទីឡុងហ៍។រូបភាពពីCNA

សាក្សីឃើញហេតុការណ៍នេះបាននិយាយប្រាប់សារព័ត៌មាន Sky News ថា យ៉ាងហោចណាស់មនុស្ស ១០នាក់ ត្រូវបានវាយ ប្រហារក្នុងហេតុការណ៍នេះ  ហើយមានមនុស្សបីនាក់ក្នុងចំណោមនេះរងរបួសធ្ងន់ ។

ហេតុការណ៍វាយប្រហារនេះ កើតឡើងនៅជិតឧទ្យាន Finsbury ភាគខាងជើងទីក្រុងឡុងដ៍។ ជនបង្កម្នាក់ត្រូវបានចាប់ខ្លួន ភ្លាមៗផងដែរ។

ក្រុមប្រឹក្សាមូស្លីមដែលមានមូលដ្ឋានក្នុងចក្រភពអង់គ្លេសបាននិយាយនៅលើប្រព័ន្ធ Twitter ថា រត់រថយន្តមួយគ្រឿងនោះ បានបើកសំរុកចូល ខណៈមនុស្សម្នាកំពុងចាកចេញពីថ្វាយបង្គំព្រះក្នុងវិហារក្បែរឧទ្យាន Finsbury ក្នុងខែដ៏បរិសុទ្ធនៅយប់ នៃពិធីបុណ្យរ៉ាម៉ាដូនរបស់សាសនាឥស្លាម៕ប្រភព៖ CNA

Share

Image
Image
Image