en     km
en     km

ស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ីជួយពលករឲ្យត្រឡប់ស្រុកកំណើតវិញ

Share

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចំានៅប្រទេសម៉ាឡេស៊ី បានជួយពលករខ្មែរទៅធ្វើការងារជាស្រ្តីមេផ្ទះនៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកស្រុកកំណើត និងទាមទារប្រាក់មួយចំនួនដែលថៅកែជំពាក់ពលករ។

ពលករខ្មែរដែលបានបញ្ជូនពីប្រទេសនានា។រូបតំណាង
ពលករខ្មែរដែលបានបញ្ជូនពីប្រទេសនានា។រូបតំណាង

ពលករខ្មែរចំនួនបួននាក់បានជួយអន្តរាគមន៍មកប្រទេសកំណើតវិញ បន្ទាប់ពីពួកគេធ្វើការងារដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីម្សិលមិញ។

តាមប្រភពដដែល ពលករបីនាក់ក្នុងចំណោមបួននាក់ ត្រូវបានជួយសង្រ្គោះឲ្យត្រឡប់ប្រទេសកំណើតវិញ តាមការអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ពលការិនីម្នាក់ក្នុងចំណោមនេះស្ថានទូតកម្ពុជា បានជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែរ ប្រមាណ៩ពាន់ដុល្លារអាមេរិក៕

Share

Image
Image
Image