en     km
en     km

មនុស្ស៣០នាក់កាត់ទោសប្រហារជីវិតនៅប្រទេសអេហ្ស៊ីប

Share

ទីក្រុង Cairo៖ តុលាការមួយនៅទីក្រុង Cairo បានផ្តន្ទាទោសប្រហារជីវិតមនុស្ស៣០នាក់ ករណីចូលរួមការសំលាប់ព្រះរាជអាជ្ញាសាធារាណៈកំពូលរបស់ប្រទេសអេហ្ស៊ីប។

ការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខែមិថុនា ឆ្នំា ២០១៥ សម្លាប់លោក Hisham Barakat។ប្រភពរូបភាព៖ BBC
ការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខែមិថុនា ឆ្នំា ២០១៥ សម្លាប់លោក Hisham Barakat។ប្រភពរូបភាព៖ BBC

បើតាមបណ្តាញផ្សាយព័ត៌មាន BBC លោក Hisham Barakat ត្រូវបានគេ ធ្វើ ឃាតដោយវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅខែមិថុនា ឆ្នំា ២០១៥។

លោក Barakat គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់រដ្ឋត្រូវបានគេធ្វើឃាត ដោយ ក្រុម សកម្មប្រយុទ្ធ នៅប៉ុន្មានឆ្នំាចុងក្រោយនេះ។

ក្រុមអ៊ីស្លាមនិយមរាប់រយនាក់ ត្រូវបានកាត់ទោសប្រហារជីវិត ឬ ជាប់គុក អស់ មួយជីវិត ដែលជាផ្នែកមួយនៃការបង្រ្កាបលើអ្នកគំាទ្រទៅលើក្រុមហាមឃាត់។

ប្រទេសអេស៊ីបបានស្តីបន្ទោសពួកសកម្មប្រយុទ្ធ Brotherhood និង Gaza-based Hamas ដែលបានស្លាប់លោក Barakat។ បើទោះ បីជាក្រុមទាំងពីរ បានបដិសេធថាពួកគេបានចូលរួម។

កាលពីឆ្នំាមុន ក្រសួងមហាផ្ទៃ បានបង្ហាញវិដេអូដែលបុរសបីបួននាក់បាន សារភាពជាប់ពាក់ព័ន្ធការសម្លាប់នេះ ដែលពួកគេបណ្តុះបណ្តាលពី ក្រុម ហាម៉ាស់នៅតំបន់ការហ្សា។ ក្រោយមកទៀតពួកគេក្នុងចំណោមនោះ បាន បដិសេធការចោទប្រកាន់របស់តុលាការ។ ពួកគេសារភាព ដោយសារ គេ ធ្វើទារុណកម្ម៕

Share

Image
Image
Image