en     km
en     km

កងទ័ពជើងទឹកអាមេរិកបានស្លាប់ក្នុងហេតុការនាវាបុកគ្នានៅសមុទ្រជប៉ុន

Share

បើតាមបណ្តាញផ្សាយព័ត៌មាន BBC នាវិកជើងទឹករបស់អាមេរិកបានស្លាប់ នៅពេលបាត់ខ្លួនករណីនាវាពិឃាតឈ្មោះ USS Fitzgerald បុកជាមួយនាវាដឹកទំនិញកុងទីណ័រឈ្មោះ ACX Crystal នៅសមុទ្រប្រទេសជប៉ុន។ នេះបើតាមកងទ័ពជើងទឹកអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន។

ជ្រុកម្ខាងនៃនាវាជើងទឹកអាមេរិក USS Fitzgerald រងការខូចខាតយ៉ាងខ្លំាងក្នុងការប៉ះទង្គិចគ្នា។ ប្រភពរូបភាព៖ BBC
ជ្រុកម្ខាងនៃនាវាជើងទឹកអាមេរិក USS Fitzgerald រងការខូចខាតយ៉ាងខ្លំាងក្នុងការប៉ះទង្គិចគ្នា។ ប្រភពរូបភាព៖ BBC

តាមប្រភពដដែល ហេតុការណ៍នេះ បានកើងឡើងនៅថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រុមជួយសង្រ្គោះបានរកឃើញសាកសពនាវិកទំាំងនោះ មួយថ្ងៃបន្ទាប់ពីករណីនេះកើតឡើង។ ក្រុមជួយសង្រ្គោះនិយាយថា សាកសពនោះ បានដឹកទៅកាន់មន្រ្តីពេទ្រជប៉ុន ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ។

ជ្រុកម្ខាងនៃនាវាជើងទឹកអាមេរិករងការខូចខាតយ៉ាងខ្លំាងក្នុងការប៉ះទង្គិចគ្នា។ បន្ទាប់មកនាវាពិឃាតអាមេរិកនេះ បានបើកយឺតៗឆ្ពោះទៅមូលដ្ឋានកងទ័ពនៅយូកូស៊ូកា៕

Share

Image
Image
Image