en     km
en     km

អគ្គីភ័យឆេះរោងសិប្បកម្មឡឥដ្ឋខូចខាត៤ខ្នង

Share

ភ្នំពេញ៖ រោងសិប្បកម្មឡឥដ្ឋ ត្រូវបានភ្លើងឆេះបំផ្លាញ់ចំនួន ៤ ខ្នង នៅសង្កាត់ស្វាប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់រំលងអាទ្រាតថ្ងៃទី ១៧ ខែមិថុនានេះ។

ភ្លើងឆេះរោងសិប្បកម្មឡឥដ្ឋនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រភពរូបភាព៖ អគ្គស្នងការនគរបាលជាតិ
ភ្លើងឆេះរោងសិប្បកម្មឡឥដ្ឋនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រភពរូបភាព៖ អគ្គស្នងការនគរបាលជាតិ

បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ដកស្រង់សំដី លោក ទៀង ចាន់សា អធិការឃណ្ឌឫស្សកែវ បញ្ជាក់ថា អគ្គីភ័យបានឆេះរោងសិប្បកម្មទំាំងស្រុងខូតខាតចំនួន ៤ ខ្នង។ ប៉ុន្តែអគ្គីភ័យនេះមិនបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

លោកបន្តថា អាជ្ញាធរ មិនទាន់ដឹងពីមូលហេតុនៃអគ្គីភ័យបំផ្លេចបំផ្លាញរោងសិប្បកម្មឡឥដ្ឋនៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា បើតាមកម្មករឡឥដ្ឋនេះថា ភ្លើងបានឆេះចេញពីឡកំពុងដុតចំអិនឥដ្ឋ ហើយក៏បានរាលដាលទៅរោងឡឥដ្ឋផ្សេងទៀត។

អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៨ គ្រឿង បានបាញ់ពន្លត់ភ្លើងនៅម៉ោង ៤ ទាបភ្លឺ នៅថ្ងៃសោរ៍នេះ៕

Share

Image
Image
Image