en     km
en     km

អ្នកតវ៉ាបានកើនឡើងករណីភ្លើងឆេះ Grenfell Tower ក្នុងទីក្រុងឡុងដ៍

Share

ទីក្រុងឡុងដ៏៖ បើតាមបណ្តាញផ្សាយព័ត៌មាន  BBC ការតវ៉ា បានធ្វើឡើងនៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេសស្រែកទាមទារជំនួសឲ្យអ្នករងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះអគារ Grenfell Tower កាលពីថ្ងៃពុធ។

ហ្វូងបាតុករចេញតវ៉ាតាមដងផ្លូវនៅទីក្រុងឡុងដ៏៖ ប្រភពរូបភាព៖ BBC
ហ្វូងបាតុករចេញតវ៉ាតាមដងផ្លូវនៅទីក្រុងឡុងដ៏ ។ប្រភពរូបភាព៖ BBC

អគ្គីភ័យបានឆាបឆេះ និងលេបត្របាក់នៅគ្រប់ជាន់ដែលចាប់តាំង ពី ជាន់ទី២ រហូតដល់ជាន់ទី២៧នៃអាគារ Grenfell Tower ដែលអាគារនោះមានមនុស្សជាច្រើនរយនាក់រស់នៅទីនោះ។

តាមប្រភពដដែឡ ក្រុមអ្នកតវ៉ាចន្លោះពី ៥០ ទៅ ៦០ នាក់បានសម្រុកចូលទៅតំបន់ Kensington និង Chelsea Town Hall ស្រែកថា អ្នករងគ្រោះគ្មានផ្ទះសម្បែងត្រូវការជំនួយជាចំបាច់។

ហ្វូងបាតុករ បានមកប្រមូលផ្តុំគ្នានៅសាលខាងក្រៅ ជាទីដែលលោកស្រី Theresa May បានជួបអ្នករស់រានមានជីវិតក្នុងហេតុការណ៍ភ្លើងឆេះអគារនេះ។ ក្រុមបាតុករក៏បានតវ៉ានៅ Downing Street ផងដែរ។

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោកស្រី Theresa May បានអនុម័តថវិការចំនួន ៥លានផោន សម្រាប់ផ្គត់ផ្គង់ចំណីអាហារ សម្រៀកបំពាក់ និងសម្ភារសង្រ្គោះបន្ទាន់ផ្សេងទៀតខណៈដែលអ្នកស្លាប់យ៉ាងហោចណាស់កើនឡើងចំនួន ៣០ នាក់៕ ប្រភព៖ BBC

Share

Image
Image
Image