en     km
en     km

គ.ជ.ប បិទផ្លូវតវ៉ាបណ្តឹងសុំឱ្យរាប់សន្លឹកឆ្នោតទ្បើងវិញ

Share

ភ្នំពេញ៖ បន្ទាប់ពីបានដោះស្រាយ ចំនួន ៣ ខេត្ត មកពីគណបក្សនយោបាយធំៗចំនួន២ រួចមក នៅទីបំផុត គណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត បានសម្រេចបិទទ្វារឈប់ដោះស្រាយបណ្តឹងស្នើឲ្យរាប់សន្លឹកឆ្នោតជាបន្តទៀត។ មូលហេតុដោយសារតែបណ្តឹងដែលនៅសេសសល់មិនមានគុណភាពគ្រប់គ្រាន់ត្រូវដោះស្រាយ។

use-photo-web-big

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃនេះបានសម្រេចឈប់ចាត់ការបណ្តឹងនានារបស់គណបក្សនយោ បាយដែលទាមទារឲ្យធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ។

លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនំាពាក្យ គ.ជ.ប បានប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី ១៦ មិថុនា ឆ្នំា២០១៧នេះ ការសម្រេចចិត្តនេះ ដោយសារបណ្តឹងដែលនៅសេសសល់មិនមានធាតុផ្សំគ្រប់គ្រាន់។ លោក ហង្ស ពុទ្ធា «ក្រៅពីហ្នឹងគឺ គ.ជ.ប មិនមានការរាប់ទ្បើងវិញទេបាទដោយសារបណ្តឹងទំាងអស់នោះអត់គ្រប់លក្ខណៈ អត់គ្រប់លក្ខណ្ឌ អត់គ្រប់ធាតុផ្សំ»។

photo-hong-putea

មានបណ្តឹងសរុបចំនួន៣៣ បានធ្លាក់ដល់ដៃ គ.ជ.ប។ បណ្តឹងទាំងនេះប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ មកពីខេត្តផ្សេង។

ការសម្រេចបិទផ្លូវបណ្តឹងតវ៉ារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលនេះ ធ្វើឡើងក្រោយពីស្ថាប័នបោះ ឆ្នោតកំពូលនេះទើបតែដោះស្រាយបណ្តឹងស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញរបស់គណបក្សទាំងពីរ មកពីខេត្តស្វាយរៀងកំ ពង់ធំ និងខេត្តបាត់ដំបង។

ជាលទ្ធផលក្នុងការរាប់សន្លឹកឆ្នោតក្នុងខេត្តទាំងបីនេះឡើងវិញ គណបក្សប្រជាជនកម្ពុជាដែលចាញ់ឆ្នោតក្នុងឃុំដូង ខេត្ត ស្វាយរៀង ក្លាយជាឈ្នះគណបក្សសង្គ្រោះជាតិវិញ។

ដោយឡែកគណបក្សសង្គ្រោះជាតិដែលចាញ់នៅការិយាល័យបោះឆ្នោតក្នុងឃុំបឹងប្រាំខេត្តបាត់ដំបង និងឃុំក្លែង ខេត្តកំពង់ ធំ បែរទៅជាឈ្នះឆ្នោតវិញ។

ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុធារី សម្តែងការសោកស្តាយដែល គ.ជ.ប មិនបន្តដោះស្រាយបណ្តឹងដែលនៅសេសសល់នេះ។

អ្នកស្រីម៉េង សុធារី «មានការខកចិត្តពីព្រោះថានៅក្នុងនីតិវិធីគឺ ឱ្យសិទ្ធិប្តឹងអំពីលទ្ធផលនៃសម្លេងឆ្នោត ដែលមានលម្អៀង យ៉ាងច្រើនបំផុត០,៥% ករណីដូចជានៅព្រៃវែងយើងឃើញថាលម្អៀងតែ ០,៣ % ទេអញ្ចឹងវាក្រោម០,៥% ដែលច្បាប់ បានកំណត់ទៅទៀតប៉ុន្តែគ.ជ.ប អត់បានធ្វើការពិនិត្យផ្ទៀងផ្ទាត់សន្លឹកឆ្នោតទ្បើងវិញនោះទេ»។

use-phot-sotheary

ចំណែកលោក សៅ វ៉ាន់ដេត ប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ធកាល័យគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ពុំមានប្រតិកម្មចំពោះសេចក្តីសម្រេចចិត្តរបស់ គ.ជ.ប ទេ។ លោក សៅ វណ្ណដេត«វាជាការសម្រេចមួយយោងទៅលើហេតុ ផល យោងទៅលើច្បាប់ យោងទៅលើអ្វីផ្សេងៗយើងមិន វាមិនដឹងថាធាតុផ្សំអីគេខ្លះជួនកាលទៅនៅក្នុងហ្នឹងវាមាន អាជ្ញាយុកាល ឬក៏រយៈពេលនៃការប្តឹងក៏មាន ហើយជួនកាលទៅនៅ ថ្នាក់មូលដ្ឋានវាអត់មាន បញ្ហាអីទេតែសុខៗ យើង ទៅប្តឹង»។

vvvv-det
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការ បោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅ កម្ពុជា( NICFEC) យល់ស្របជាមួយការសម្រេចចិត្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលនេះដោយ លោកសំអាងថាសំឡេងឆ្នោតក្នុងបណ្តឹងដែលនៅសេសសល់នោះអាចនឹងមានគម្លាតភាគរយច្រើនហើយវានឹងមិនធ្វើឲ្យប្រែប្រួលដល់លទ្ធផលបោះឆ្នោតនោះទេប្រសិនបើធ្វើការរាប់សន្លឹកឆ្នោតឡើងវិញនោះ។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា បង្ហាញថាគណបក្សប្រជាជនកម្ពុជា នឹងទទួលបានអសនៈឃុំសង្កាត់ច្រើនជាង១១០០មកគ្រប់គ្រង។ រីឯគណបក្សសង្គ្រោះជាតិទទួលបានអសនៈឃុំ សង្កាត់ ជិត៥០០។

តែទោះជាយ៉ាងណា គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតនឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនៅថ្ងៃទី២៥ មិថុនា ខាងមុខនេះ៕

Share

ព័ត៌មានទាក់ទង

Image