loader

កូនប្រុស​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ មិន​ចាប់អារម្មណ៍​ធ្វើ​នយោបាយ​ទេ​

សិង្ហបុរី៖កូនប្រុសរបស់នាយករដ្ឋមន្ត្រី សិង្ហបុរី លោក សៀន លុង គឺលោក លី ហុងយី បានិយាយកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៦មិថុនា) លោកមិនចាប់អារម្មណ៍រឿងនយោបាយទេ ។

sagapor

ការបញ្ជាក់របស់កូនប្រុសលោកនាយករដ្ឋមន្ដ្រីសិង្ហបុរីធ្វើឡើងបន្ទាប់ពីម្ដាយមីង និងឱពុកមារបស់លោកបញ្ចុះបញ្ចូលឱ្យលោកចូលប្រឡូកនយោបាយដូចឱពុករបស់ខ្លួន ហើយត្រូវមានចក្ខុវិស័យពីមហ្ឆិចតានយោបាយឱ្យបានច្បាស់លាស់។

លោក លី ហុងយី ៖បានសរសេរនៅលើផេកហ្វេសប៊ុករបស់លោកថា៖« អ្វីទៅជាគុណតម្លៃរឿងនយោបាយបើខ្ញុំមិនឱ្យតម្លៃផងនោះ ព្រោះខ្ញុំមិនមានការចាប់អារម្មណ៍ឡើយ»។

កាលពីថ្ងៃពុធ ឱពុក និងម្ដាយមីងរបស់គាត់ គឺ បណ្ឌិត Lee Wei Ling និង Lee Hsien បានសរសេរលើផេកថា ពួកគាត់ខកចិត្តដោយសារតែកូនប្រុសនាយករដ្ឋមន្ដ្រី Lee មិនប្រឡូកនយោបាយ ព្រោះគាត់មិនទុកចិត្តខ្លួនឯង។

ពួកគាត់ថា លោក លី ហុងយី គិតរឿងបុគ្គលឯកជន និងរឿងគ្រួសារច្រើនជាង។ចំណែកឯ លី សៀនលុង ក៏បាននិយាយដែរថា ពេលខ្លះគាត់ចង់អោយកូនប្រុសគាត់ មានសកម្មភាពនយោបាយ តែគាត់បានជាមិនចូលចិត្តទៅវិញ។

លោក Lee Hong Yee មានអាយុ ៣០ឆ្នាំ គាត់ជាអ្នកបច្ចេកទេសជំនាញខាងប្រព័ន្ធផ្សព្វផ្សាយខាង Internet និង Google ។

លោក លី សៀនលុង គឺជាកូនរបស់នាយករដ្ឋមន្ដ្រី លី ខ្វាន់យូ ដែលគ្រួសាររបស់ពួកគាត់បានឡើងកាន់អំណាចពីឱពុកតកូន ។ ប៉ុន្ដែមិនមែនជាការផ្ទេរអំណាចពីឱពុកមកកូនដូចប្រទេសកូរ៉េខាងជើងនោះទេ គឺ សុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយគណបក្សប្រឆាំង។

ប្រព័ន្ធបោះឆ្នោតនៅប្រទេសសិង្ហបុរី ក៏ត្រូវបានរាប់បញ្ចូលថា ជាការធ្វើឡើងទៅតាមស្ដង់ដាផងដែរ គឺ មានភាពសេរី និងតម្លាភាព។ យ៉ាងណាក៏ដោយ សិង្ហបុរី ជាប្រទេសតូចមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង៥លាន៧សែននាក់ ៕CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x