en     km
en     km

តើជនជាតិអូស្ត្រាលី James Ricketson ជាអ្នកសារព័ត៌មានដើម្បីនរណា?

Share

លោក James Ricketson ទើបតែល្បីឈ្មោះនៅពេលចុងក្រោយនេះខណៈ ឈ្មោះរបស់ លោក ត្រូវបាន បណ្ដាញផ្សាយ ព័ត៌មាន ជាតិនិងអន្តរជាតិ ជាច្រើន ធ្វើសេចក្ដីរាយការណ៍អំពីរូបលោក រងការចាប់និងនាំ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទចារកម្ម។

លោក លោក James Ricketson អ្នកការសែតជនជាតិអូស្រ្ដាលី ត្រូវបានចាប់ឃុំខ្លួន ដោយសារបង្ហោះយន្ដហោះ Drone យកព័ត៌មានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៧។
លោក លោក James Ricketson អ្នកការសែតជនជាតិអូស្រ្ដាលី ត្រូវបានចាប់ឃុំខ្លួន ដោយសារបង្ហោះយន្ដហោះ Drone យកព័ត៌មានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៧។

លោក Ricketson  ត្រូវគេស្គាល់ជាទូទៅថា ជាអ្នកសារព័ត៌មាន និងជាអ្នកជំនាញខាងថតរូបផលិតខ្សែភាពយន្ត។ បុរសជន ជាតិអូស្ត្រាលី រូបនេះ ត្រូវបាននគរបាលកម្ពុជា ចាប់ខ្លួន នៅថ្ងៃទី៣ មិថុនា បន្ទាប់ពីលោក បង្ហោះDrone ថតយករូបភាព នៃ ការហែក្បួនឃោសនានយោបាយ របស់គណបក្សសង្រ្គោះជាតិ។ រូបភាពដែលDrone របស់លោកRicketson ថតបានត្រូវ បានមើលឃើញ លើបណ្ដាញសង្គម ដោយ ឃើញហ្វូងមនុស្ស ជាច្រើនម៉ឺននាក់។

ក្រោមបទចោទចារកម្ម នៃក្រមព្រហ្មទណ្ឌ ប្រទេសកម្ពុជា គឺ លោក Ricketson  នឹងមានទោស ពី៥ឆ្នាំទៅ ១០ឆ្នាំ។

លោក Ricketson មានអាយុ៦៨ ឆ្នាំ មានមុខរបរ ជាអ្នកសារព័ត៌មាន
តាំងពីទសវត្ស១៩៧០។ លោកចាប់ផ្ដើម បញ្ចេញរូបភាព រឿងទុរគតនៃប្រទេសកម្ពុជា ទៅក្រៅប្រទេស គឺនៅ ពេលលោកផ្ដោតអំពី សកម្មភាព របស់ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី។

នៅពេល លោកសមរង្ស៊ីវិលប្រទេសកម្ពុជា នៅថ្ងៃទី១៩កក្កដា ឆ្នាំ២០១៣  លោក Ricketson បានតាម ប្រមាញ ផ្ដិតរូបភាព មេបក្សប្រឆាំង នៅគ្រប់ វេទិកាទោះ នៅ ជនបទតាមបណ្ដាខេត្ត ក៏ដោយ។លោក ជាអ្នកថតរូប លិចធ្លោជាងគេ នៅពេល លោកសមរង្ស៊ី ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតសភា។

ក្រៅពីការងារនេះលោកគឺជាអ្នកផ្ដិតរូបភាពអំពីជីវិតអ្នកក្រីក្រនៅកម្ពុជា

austali-thum-01

ដោយហេតុនេះ ហើយ បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ ជាច្រើន បាន ហៅ លោក Ricketson ថាជាអ្នកសារព៏ត៌មានម្នាក់គត់ ចងក្រងឯកសារ ទាក់ទងនឹងសកម្មភាព លោកសមរង្ស៊ី និង គណបក្សសង្រ្គោះជាតិ។

ក្រៅពី ការងារនេះ លោកគឺជាអ្នកផ្ដិតរូបភាពអំពីជីវិតអ្នកក្រីក្រ កម្ពុជាបើ ចូលទៅមើលហ្វេសប៊ុក និង គេហទំព័រ blog របស់ Ricketson  មានសុទ្ធតែរូបភាព នៃជនក្រីក្រកម្ពុជា ដែលរស់នៅ គ្មានអនាម័យ រស់នៅលើគំនរសម្រាប។ អ្នកទាំងនោះ ជា ជនក្រីក្រ រកស៊ី បានតែចំអែតក្រពះប៉ុណ្ណោះ។ លោក ក៏បានចងក្រងជាអត្ថបទ រឿងអំពីជីវិតអ្នកក្រីក្រទាំងនោះដោយ បាញ់បង្ហោះ រូបភាពទៅក្រៅប្រទេស។

បទពិសោធន៍ នៃការរងការផ្តន្ទាទោស

បុរសជនជាតិអូស្ត្រាលី បានក្លាយជាអ្នកសារព័ត៌មានរិះគន់មួយដែរ ក្នុងចំណោម អ្នកសារព័ត៌មាន ឯករាជ្យ នៃប្រទេស កម្ពុជា។ អត្ថបទព័ត៌មានរបស់លោកក៏មានរូបភាព និងអត្ថន័យ រិះគន់សង្គមនយោបាយ និង សង្គមស៊ីវិលនៅកម្ពុជា។ ដោយសាររឿងនេះលោក  Ricketson ធ្វើឱ្យលោករងការផ្តន្ទាទោស យ៉ាងតិច ២ដងមកហើយ គឺនៅឆ្នាំ២០១៣ ម្ដង និង ឆ្នាំ២០១៤ ម្ដង។  សង្គមស៊ីវិលចំនួន២ បានប្ដឹងលោកពីបទបរិហារកេរ្តិ៍ គឺ វិហារគ្រិស្ត Brisbane និង អង្គការ Action Pour Les Enfants ។ក្រោមបទចោទនេះ លោកត្រូវបាន តុលាការកម្ពុជាពិន័យ ជាប្រាក់ ២០០០ ដុល្លារ ម្ដងនិង ៤៩០០ដុល្លារម្ដង ដែលតាមបណ្ដឹងរបស់ អង្គការបរទេសទាំង២នេះ។

ជាថ្មីម្ដងទៀតនេះ គឺមិនមែនសង្គមស៊ីវិល ប្ដឹងទេ គឺ រដ្ឋាភិបាល កម្ពុជាតែម្ដង។  ក្នុងសំណុំរឿង  ចារកម្ម នាំឱ្យ អ្នកសារព័ត៌ មានបរទេសនេះ មានទោស ជាច្រើន ឆ្នាំ។ តែបែបនេះក្ដីក្រសួងការបរទេសអូស្ត្រាលី បាន អះអាងថា គេបាន ពឹងពាក់ រក ស្មាក្ដីរួចហើយ ដើម្បី ប្រឹក្សាអំពីច្បាប់កម្ពុជា ដែលចោទបុរសបរទេសនេះ ក្រោមក្រមព្រហ្មទណ្ឌ។  តែនៅពេលជាមួយគ្នា នេះ ក្រសួងការបរទេស អូស្ត្រាលី សង្ឃឹមថា លោក James Ricketson នឹងមិនត្រូវបានជាប់ពន្ធនាគារយូរទេ៕

Share

ព័ត៌មានទាក់ទង

Image