en     km
en     km

នាយក​រដ្ឋមន្ត្រី​ឆេ​ក​ លាលែង​ពី​មេ​បក្ស​ដោយសារ​ធ្លាក់​ការ​គាំទ្រ​

Share

នាយករដ្ឋមន្ត្រីប្រទេសឆេក លោក Boshuslav Sobotka បានលាលែងពីប្រធានគណបក្ស សង្គមប្រជាធិបតេយ្យ ដោយសារតែ បក្សរបស់លោក បាត់បង់ការគាំទ្រហើយ ត្រូវអ្នកវិភាគព្យាករណ៍ថា អាចចាញ់ការបោះឆ្នោតសភាខាងមុខនេះ
chek
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា អនុប្រធានគណបក្សលោក Milan Chovanec ដែលគេដឹងថា ជាអ្នកជាតិនិយម នឹងឡើងកាន់តំណែងជាប្រធានគណបក្ស ជំនួសលោក Sobotka។ គណបក្សរបស់ក្រុមនិយមកណ្ដាល ដឹកនាំដោយ មហាសេដ្ឋី Andrej Babis ត្រូវបានអ្នកសង្កេតការណ៍អាចនឹងទទួលជ័យជំនះក្នុងការបោះឆ្នោតសភាខែតុលា ឆ្នាំ២០១៧នេះ។

យ៉ាងណាក៏ដោយ លោក Sobotka នៅបន្តរក្សាតំណែង របស់លោក ជានាយករដ្ឋមន្ត្រីរហូតថ្ងៃបោះឆ្នោត៕ ប្រភព: AP

Share

Image
Image
Image