en     km
en     km

CNRPនំាមុខCPP ក្នុង​ការរាប់សន្លឹកឆ្នោតឃុំបឹងប្រាំទ្បើងវិញ

Share

ភ្នំពេញ៖ ការរាប់សន្លឹកឆ្នោតទ្បើងវិញនៃការិយាល័យ ចំនួន៩ នៃឃុំបឹងប្រាំ ខេត្តបាត់ដំបង តាមការប្តឹងរបស់គណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃនេះ បានបង្ហាញថាគណបក្សសង្គ្រោះជាតិ បាននំាមុខគណបក្សប្រជាជនកម្ពុជា។ តំណាងគណបក្សបានទទួលយកលទ្ធផលចុងក្រោយនេះ។

use-photo-web-big

ក្រោយពីការរាប់សន្លឹកឆ្នោតឡើងវិញក្នុងការិយាល័យចំនួន៩ នៃមណ្ឌលបោះឆ្នោតឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត    (គ.ជ.ប) អស់រយៈពេលជាងបីម៉ោង នៅថ្ងៃពុធនេះ លទ្ធផលបង្ហាញថា គណបក្សសង្គ្រោះជាតិនាំមុខ គណបក្សប្រជាជនកម្ពុជា ៦៩ សំទ្បេង។

លទ្ធផលនេះបង្ហាញភាពផ្ទុយគ្នាជាមួយនឹងលទ្ធផលរាប់ដំណាក់កាលបឋមនៅក្នុងខេត្តបាត់ដំបង។

បើតាមលទ្ធផលបឋមដែលបានចេញផ្សាយ របស់ គ.ជ.ប នៅក្នុងឃុំបឹងប្រាំ នាពេលកន្លងមកបង្ហាញថា គណបក្ស ប្រជាជន កម្ពុជាទទួលបានសម្លេងឆ្នោត ៦៣១សម្លេង ឈ្នះគណបក្សសង្គ្រោះជាតិ ២៣ សំទ្បេង ក្នុងចំណោមការិយាល័យបោះឆ្នោតសរុបចំនួន ១៦ក្នុងឃុំបឹងប្រាំ។ គណបក្សសង្គ្រោះជាតិបានប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងសុំឱ្យ រាប់សន្លឹកឆ្នោតទ្បើងវិញ ជាលទ្ធផលជ័យជម្នះបានទៅលើគណបក្សសង្គ្រោះ   ជាតិ។ ករណីនេះគណបក្សប្រជាជនកម្ពុជា មិនសុខចិត្តប្តឹងមក គ.ជ.ប ដើម្បីស្នើសុំឱ្យរាប់សន្លឹកឆ្នោតទ្បើងវិញ។

បើតាមការចុះផ្សាយរបស់ គ.ជ.ប នៅគេហទំព័រហ្វេសប៊ុករបស់ខ្លួន ព្រឹកថ្ងៃទី ១៥ មិថុនា នេះបង្ហាញថា គណបក្សសង្គ្រោះ ជាតិទទួលបានសម្លេងឆ្នោតចំនួន ៧៧៦ សម្លេង ទល់នឹង គណបក្សប្រជាជន  កម្ពុជាចំនួន ៧០៧ សំទ្បេង។ តាមតួរលេខនេះបង្ហាញថា គណបក្សសង្គ្រោះជាតិឈ្នះលើ     គណបក្សប្រជាជនកម្ពុជាចំនួន ៦៩ សំទ្បេង។

ក្រុមការងារគណបក្សសង្គ្រោះជាតិប្រចំាខេត្តបាត់ដំបង លោកសួន ចំរើន មានប្រសាសន៍ថាដំណើរការរាប់សន្លឹកឆ្នោតនៅ ថ្ងៃនេះប្រព្រឹត្តិទៅដោយភាពថ្លៃថ្នូរ សេរី ត្រឹមត្រូវ អាចទទួលយកបាន។ «បើសិនវាជាប្រែប្រួលក៏អត់ប៉ះពាល់លទ្ធផលដែរ ដោយសារតែកម្រិតនៃការខុសគ្នាវាតិចមែនទែន ប៉ុន្តែចំពោះសំទ្បេងនំាមុខគណបក្សសង្គ្រោះជាតិនំាមុខច្រើនអញ្ចឹងបើ យកសន្លឹកឆ្នោតទំាងអស់ហ្នឹងទៅ ជាសន្លឹកឆ្នោតបានការទំាងអស់ ក៏នៅតែអត់ឈ្នះ ដែរដោយសារតែគណបក្ស សង្គ្រោះ ជាតិវ៉ាដាច់ភឹង »។

 ដោយឡែក លោក ងួន កុលបុត្រ តំណាងគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមតាមដានការរាប់សន្លឹកឆ្នោតនេះមាន ប្រសាសន៍ថាក្នុងនាម លោកជាអ្នកអង្កេតការរាប់សន្លឹកឆ្នោតផ្ទាល់ដោយទទួលស្គាល់ចំពោះការរាប់សន្លឹកឆ្នោតនេះ។

 លោក ងួន កុលបុត្រ«សម្រាប់ខ្លួនខ្ញុំគិតថា ល្អត្រឹមត្រូវហើយ ព្រោះថាការបង្ហាញគឺសុឆន្ទះទំាងអស់គ្នាយើងមានទំាងតំណាងអង្គការ មានតំណាងរបស់គណបក្សពាក់ព័ន្ធឃើញថាគាត់ប្រព្រឹត្តិគាត់បង្ហាញជាក់លាក់មួយ ហើយបង្ហាញឱ្យយើងឃើញទំាងអស់គ្នាហើយលក្ខណៈណាសមឬមិនសមយ៉ាងម៉េចអាហ្នឹង សំខាន់រឿង គណបក្សនយោបាយ នីមួយៗនោះទេ»។

នេះជាការរាប់សន្លឹកឆ្នោតឡើងវិញនៅ គ.ជ.បលើកទីពីរហើយបន្ទាប់ពីការរាប់សន្លឹកឆ្នោតនៃការិយាល័យ ឃុំដូង ស្រុក រមាសហែក ខេត្តស្វាយរៀងដែលទើបតែបិទបញ្ចប់កាលពីម្សិលមិញនេះ។

ការរាប់សន្លឹកឆ្នោតនៅឃុំដូងនោះដែលបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំទ្បេងតិចជាងគណបក្សសង្គ្រោះជាតិក្នុងការរាប់សន្លឹកឆ្នោតនៅថ្នាក់មូលដ្ឋាន បែរជាទទួលជ័យជំនះលើគណបក្សសង្គ្រោះជាតិវិញ៕

 

 

 

Share

Image
Image
Image