en     km
en     km

តុលាការ​ ICC​ អំពាវនាវ​ឱ្យ​ចាប់ខ្លួន​កូនប្រុស​ជន​ផ្ដាច់​ការ​នៅ​ លី​ប៊ី​

Share

លីប៊ី៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានអំពាវនាវ ឱ្យអាជ្ញាធរ លីប៊ី ចាប់ខ្លួន លោក Saif al-Islam Gaddafi កូនជនផ្ដាច់ការ មួម៉ាវហ្គាដាហ្វី ដែលត្រូវបានដោះលែងការសប្ដាហ៍មុន បន្ទាប់ពីឃុំខ្លួនរយៈ៦ឆ្នាំ។
himm
បុរសដែលជាកូនសពជនផ្ដាច់ការ ត្រូវបាន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចោទប្រកាន់ តាំងពីឆ្នាំ២០១១ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។ តុលាការអន្តរជាតិ បានសម្ដែងការខកចិត្តដែលក្រុមឧទ្ទាមលីប៊ី លើកលែងទោស លោក Saif al-Islam ដោយទាមទារ ឱ្យពិនិត្យសំណុំរឿងក្ដីប្រឆាំង បុរសនេះឡើងវិញ។

រដ្ឋអាជ្ញា Fatou Bensouda នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បាននិយាយថា លោកស្រី ចង់ឱ្យប្រទេសដទៃទៀត ចាប់ខ្លួនបុរសនេះ ជាបន្ទាន់។ លោកស្រីថា រដ្ឋាភិបាលលីប៊ី មានកាតព្វកិច្ច ចាប់ខ្លួន Islam Gaddafi ហើយនាំមកកាត់ទោសនៅក្រុងឡាអេ៕ BBC

Share

Image
Image
Image