en     km
en     km

រដ្ឋា​ភិ​បាល​អូស្ត្រាលី​សង្ឃឹមថា លោក​ Ricketson​ មិន​ជាប់​ទោស​យូរ​ទេ​

Share

ភ្នំពេញ៖ក្រសួងការបរទេសអូស្ដ្រាលីសង្ឃឹមថាបុរសជនជាតិរបស់ខ្លួនម្នាក់ដែលរងការចោទប្រកាន់ហើយកំពុងជាប់ឃុំនៅកម្ពុជាពីបទចារកម្ម នឹងមិនជាប់ឃុំយូរទេ។

លោក លោក James Ricketson អ្នកការសែតជនជាតិអូស្រ្ដាលី ត្រូវបានចាប់ឃុំខ្លួន ដោយសារបង្ហោះយន្ដហោះ Drone យកព័ត៌មានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៧។ លោក លោក James Ricketson អ្នកការសែតជនជាតិអូស្រ្ដាលី ត្រូវបានចាប់ឃុំខ្លួន ដោយសារបង្ហោះយន្ដហោះ Drone យកព័ត៌មានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៧។

ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ដ្រាលីបាននិយាយថា ៖« រដ្ឋាភិបាលអូស្ដ្រាលី បានផ្តល់ជំនួយផ្នែកច្បាប់ហើយ សម្រាប់បុរសជនជាតិអូស្ត្រាលីដែលត្រូវបានជាប់ឃុំនៅកម្ពុជា»។

តាមក្រសួងការបរទេសអូស្ដ្រាលីគេរំពឹងថា លោក Ricketson នឹងមិនត្រូវជាប់ឃុំជាច្រើនខែនោះទេ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន ABC ដែលចុះផ្សាយផ្សាយថ្មីៗនេះ។

លោក James Ricketson ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ មិថុនា បន្ទាប់ពីលោកបានបង្ហោះយន្ដហោះ Drone ថតយកទិដ្ឋភាពហែក្បួន របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២មិថុនានៃការបិទបញ្ចប់ការឃោសនា រកសំឡេង របស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតឃុំសង្កាត់។

លោក លី សុផាណា បានបញ្ជាក់ដូចនេះ៖ «ព្រះរាជអជ្ញារង លោក សៀង សុខ បានធ្វើការសើបអង្គេត បន្ទាប់ពី រងការប្ដឹងពីបទប្រមូលផ្ដុំនូវព័ត៌មានដែលប៉ះពាល់ដល់ការ ការពារជាតិ»។

តាម លោក លី សុផាណា កំហុសរបស់អ្នកកាសែតជនជាតិអូស្ដ្រាលីត្រូវបានចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ។

បទល្មើសនេះ នឹងមានទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ក្រោមក្រមព្រហ្មទណ្ឌ ប្រទេសកម្ពុជា ដែលចោទ បុរសជនជាតិ អូស្ត្រាលីវ័យ៦៨ឆ្នាំនេះ ពីបទចារកម្មនិងអំពើក្បត់៕

 

Share

Image
Image
Image