en     km
en     km

Cristiano​ Ronaldo​ត្រូវ​បាន​ចោទ​ពី​បទ​គេច​មិន​បង់ពន្ធ​១៦​លាន​៤​សែន​ដុល្លារ​

Share

តារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo ត្រូវ បានចោទពីបទគេចវេសមិនបង់ពន្ធនូវប្រាក់ ១៦លាន ៤សែនដុល្លារ ក្នុងចម្លោះ ឆ្នាំ២០១១ និង ២០១៤ ដែលការចោទប្រកាន់នេះ ធ្វើឡើងដោយក្រុមរដ្ឋអាជ្ញានៃប្រទេសអេស្ប៉ាញ។

លោក Cristiano Ronaldo ។
លោក Cristiano Ronaldo ។ រូបភាពពី BBC

សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋអាជ្ញា បាននិយាយថា កីឡាករល្បីឈ្មោះ Christeano Ronaldo ដែលឈ្នះពានរង្វាន់ ៤ ជំនាន់បានបិទបាំងប្រាក់ចំណូលរបស់ខ្លួនដែលជាការរំលោភច្បាប់ពន្ធនៃប្រទេសអេស្ប៉ាញ។

បើយោងតាមទស្សនាវដ្ដី Forbes លោកត្រូវបានចោទបទព្រហ្មទណ្ឌ ៤ករណី។

សេចក្តីថ្លែងការណ៍បាននិយាយថា កីឡាករសញ្ជាតិ ព័រទុយហ្កាល់បានក្លាយជាជនជាតិអេស្ប៉ាញតាំងពីឆ្នាំ២០១០ដែលនាំឱ្យលោក មានកាតព្វកិច្ចបង់ពន្ធទៅតាមច្បាប់រតនាគារនៃប្រទេសអេស្ប៉ាញ។

លោក Lionel Messi ។ រូបភាពពី BBC
លោក Lionel Messi ។ រូបភាពពី BBC

កាលពីចុងឆ្នាំ២០១៦ តារាបាល់ទាត់ល្បីល្បាញ Lionel Messi ក៏ត្រូវបានរដ្ឋអាជ្ញាប្រទេសអេស្ប៉ាញផាកពិន័យ ច្រើនលានដុល្លារ ករណីគេចមិនបោះពន្ធផងដែរ៕ BBC

Share

Image
Image
Image