loader

រុ​ស្ស៊ី​ចាប់ផ្ដើម​ពង្រាយ​កាំជ្រួច​តាម​ព្រំដែន​ដើម្បី​បាញ់​ទម្លាក់​កាំជ្រួច​របស់​កូរ៉េ​ខាងជើង​

ប្រទេសរុស្ស៊ីចាប់ផ្ដើមដាក់ពង្រាយកាំជ្រួចដ៏ទំនើបរបស់ខ្លួន Buk-M3 នៅតាមព្រំដែននៃតំបន់ស៊ីប៊េរី ដែលជាការឆ្លើយតបករណីកើតមានសង្គ្រាមណាមួយលើឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងវាយប្រហារដោយកាំជ្រួចលើតំបន់នោះ ។

rossy

ការដាក់ពង្រាយកាំជ្រួចនេះ ធ្វើឡើងភ្លាមៗតាមការបញ្ជារបស់ប្រធានាធិបតីឌីប្លាយឌីមៀពូទីន ហើយស្របពេលដែលសេចក្ដីរាយការណ៍របស់ចារកម្មសំងាត់រុស្ស៊ីបានឱ្យដឹងថា កូរ៉េខាងជើងនឹងធ្វើការបាញ់សាកល្បងកាំជ្រួចអន្ដរទ្វីបជាច្រើនគ្រាប់ទៀតនៅពេលខាងមុខនេះ ហើយដែលបាញ់ដល់តំបន់នៃប្រទេសរុស្ស៊ី។

ការដាក់ពង្រាយកាំជ្រួចដែលក្រុងម៉ូស្គូអះអាងថា មានប្រសិទ្ធភាពបំផុតដើម្បីកំទេ្ទចកាំជ្រួចដូចគ្នានោះ ក៏កើតឡើងស្របពេលដែលនាវាចម្បាំងអាមេរិកបានបើកបរឆ្លងកាត់តំបន់នោះ ហើយឆ្ពោះទៅរកសមុទ្រឧបទ្វីបកូរ៉េ។

រុស្ស៊ី គឺជាសម្ព័ន្ធមិត្តមួយដែល របស់កូរ៉េខាងជើង ។ ប៉ុន្ដែ ប្រទេសមហាអំណាចមួយនេះ បានសម្រេចចូលរួមជាមួយសហរដ្ឋអាមេរិក ថ្កោលទោសខ្លាំងក្លាលើកូរ៉េខាងជើង ដោយសារតែ ប្រទេសកុមុយនីស្ដផ្ដាច់ការមួយនេះ រំលោភលើបំរាមរបស់អង្គការសហប្រជាជាតិ ដែលហាមសាភាយអាវុធប្រល័យលោក៕ប្រភព:Express .com .uk

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ធនាគារដ៏ធំនៅស្វីសបានទិញធនគារ Credit Suisse បញ្ឈប់វិបត្តិហរិញ្ញវត្ថុ

London៖ ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស(UBS)ដែ[...]

កូរ៉េ​ខាង​ជើងបានបាញ់​មីស៊ីលគំរាម​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ជុំវិញការធ្វើសមយុទ្ធរបស់ប្រទេសទាំងពីរ​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងត្បូងបានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x